Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថោក​ហួស​! គ្រូ​កំហូច​ម្នាក់នេះ​ដាក់ Tablet ក្បែរ​តុ ដើម្បី​លួច​ថត​វីដេអូ «​ផ្នែក​ក្រោម​សំពត់​» សិស្សស្រីៗ ខណៈ​ចូលមក​ចុះឈ្មោះ​ចូលរៀន (​វីដេអូ​)

​ប៉ូលីស​នៅក្នុង​ខេត្ត​ឈៀង​ម៉ៃ កាលពី​ថ្ងៃ​ចន្ទ បានទទួល​ដីកាចាប់ខ្លួន​សាស្ត្រាចារ្យ​ម្នាក់ ពីបទ​ចោទប្រកាន់​លួច​ប្រើប្រាស់​កុំ​ព្យួ​ទ័​រ iPad ដើម្បី​ថត​វីដេអូ​ផ្នែក​ខាងក្រោម​សំពត់​សិស្សស្រីៗ​របស់ខ្លួន ។​

Jadet Techasai សាស្ត្រាចារ្យ​ផ្នែក​ភាសា​ថៃ នៅ​សកល​វិទ្យាល័យ Chiang Mai ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​កុំ​ព្យួ​ទ័​រ iPad ដើម្បី​លួច​ថត​វីដេអូ​ទៅលើ​កេរ្តិ៍ខ្មាស បន្ទាប់ពី​និស្សិត​ស្រី​៣​នាក់ បានដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​សុក្រ នៅ​ប៉ុស្តិ៍ប៉ូលីស Phu Ping Ratchaniwet ។​

​និស្សិត​ស្រី​រងគ្រោះ​ទាំងនោះ បាន​ប្រាប់​ប៉ូលីស​ថា Jadet បាន​ចុច​ប៊ូ​តុង​ចាប់ផ្តើម​ថត​ពី​កាមេរ៉ា​មុខ​របស់ iPad របស់គាត់ និង​បន្ទាប់មក ដាក់​វា​ផ្ងារ​នៅលើ​កម្រាល​ក្បែរ​តុ​របស់គាត់ ខណៈ​និស្សិត​ស្រីៗ​ចូលមក​ចុះឈ្មោះ​ចូល​សិក្សា ។​

​ប៉ូលីស​និយាយថា និស្សិត​ទាំងនោះ​បានចាប់ផ្តើម​មាន​ការសង្ស័យ​ទៅលើ Jadet ចាប់តាំងពី​ខែសីហា មក​ម្លេះ ប៉ុន្តែ ទើបតែ​បាន​ប្រមូល​ភស្តុតាង​បាន​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ពួកគេ​មានឱកាស​ឆក់​បាន Tablet ពី​គាត់ និង​ប្រគល់​វា​ទៅ​ឲ្យ​ក្រុមប្រឹក្សាភិបាល​របស់​សក​ល​វិទ្យាល័យ ។ ក្រុមប្រឹក្សាភិបាល​បន្ទាប់​មក បានប្រគល់ Tablet ដែល​ផ្ទុក​វីដេអូ​ឃ្លី​ប​ត្រូវបាន​ចោទប្រកាន់ ទៅ​ឲ្យ​ប៉ូលីស ។​

Jadet ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​អាសគ្រាម ពាក់ព័ន្ធ​ជាមួយ​ក្មេងស្រី​ជា​អនីតិជន​អាយុ​ជាង ១៥ ឆ្នាំ ។ ប្រសិនបើ​រកឃើញថា​មាន​កំហុស គាត់​អាច​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់ ១០ ឆ្នាំ និង​ផាកពិន័យ ២០,០០០ បាត ។​

​លោក​វរសេនីយ៍ឯក Teerapol Intaralip អនុប្រធាន​ស្នងការរង​នគរបាល​ខេត្ត បាន​មានប្រសាសន៍ថា កន្លែង​លាក់ខ្លួន​របស់លោក Jadet មិនត្រូវ​បាន​គេ​ដឹង​ទេ ។ អាជ្ញាធរ​ជឿថា គាត់​បាន​ភៀសខ្លួន​ទៅ​ស្រុកកំណើត​របស់គាត់​នៅ​ខេត្ត Lampang ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ kaosod, dailynews)​

ទស្សនាវីដេអូផ្ទាល់=> (Video)