Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ត្រូវ​នឹងនរ​ដោះស្រាយ​ការងារ ។ លុយកាក់ គួរ​រក្សា​ប្រាក់​ឲ្យ​ជាប់​ក្នុង​កាបូប មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ។ មនោ​សញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូស្នេហ៍ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រលូន​ល្អ មិន​ជួប​ឧបសគ្គ​អ្វី​ឡើយ ។ លុយកាក់ គួរ​កែប្រែ​រាល់​ទំនាក់ទំនង​ឲ្យ​ប្រសើរឡើង នោះ​ទើប​លុយកាក់​រីកចម្រើន ។ មនោសញ្ចេតនា រីករាយ ផ្អែមល្អែម​នឹង​គ្នា​។​

​ឆ្នាំ​ខាល ៖ ការងារ មិន​ត្រូវ​ធ្វើការ​លើស​កម្លាំង ។ លុយកាក់ ល្អ ត្រូវបាន​ថ្នាក់លើ​ក្នុង​គ្រួសារ​ឧបត្ថម្ភ​ប្រាក់​កាស ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ថោះ ៖ ការងារ សភាព​ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​ដល់​ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​កុំ​ធ្វេសប្រហែស ។ លុយកាក់ មិនល្អ មាន​ខ្ទង់ចំណាយ​ច្រើន ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា មិន​ត្រូវ​យក​រឿង​ពី​ក្រៅ​មក​ធ្វើឲ្យប៉ះពាល់​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​លោភលន់ ប្រញាប់ប្រញាល់​ហួស​ក្នុង​ការងារ ។ ចូរ​រក្សា​នូវ​អ្វី​ដែល​កំពុង​មាន ។ លុយកាក់ ត្រូវ​ស្វែងយល់ឲ្យ​ល្អិតល្អន់​មុន​ពេល​បញ្ចេញប្រាក់​វិនិយោគ ។ មនោសញ្ចេតនា គួរ​មាន​ការស្វែងយល់​អធ្យាស្រ័យ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មានការ​ខ្វែងយោបល់​ជាមួយ​ថ្នាក់លើ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​សមស្រប ។ មនោសញ្ចេតនា កើត​មាន​ការឈ្លោះប្រកែក​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ គួរ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​ថ្នាក់លើ ។ លុយកាក់ ប្រភព​ចំណូល​តិច តែ​ខ្ទង់ចំណាយ​បែរ​ជា​ច្រើន​ហួស ។ មនោសញ្ចេតនា គួរ​រួមគ្នា​ប្រឹងប្រែង​ធ្វើ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​ធ្វើការ​ឲ្យបាន​ល្អ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​ប្រាក់កាស ។ មនោសញ្ចេតនា គួរ​មាន​ការពិភាក្សា​គ្នា​ត្រង់ៗ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវមាន​ឥរិយាបថ​ដាច់ខាត ពេល​ដោះស្រាយ​ការងារ ។ លុយកាក់ មាន​បន្ថែម​ច្រើន​ខ្ទង់​ចំណូល​ពី​ខាងក្រៅ ។ មនោសញ្ចេតនា រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំ​រកា ៖ ការងារ អំណោយផល​ល្អ សម្រេច​បាន​គ្រប់​កិច្ចការ​ត្រូវបាន​ប្រគល់ឲ្យ ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ មុន​ពេល​បោះទុន​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ​ជាង​នេះ​ទៀត​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ រវល់​ច្រើន​ធ្វើឲ្យ​អ្នក​នឿយណាយ​អស់កម្លាំង ។ លុយកាក់ ប្រយ័ត្នប្រយែង​ពិនិត្យ​ឲ្យ​ល្អិតល្អន់​ពេល​វិនិយោគ​ផ្សារ​ហ៊ុន ។ មនោសញ្ចេតនា មិន​ត្រូវ​សម្តី​ធ្ងន់​ដាក់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ និង​ថ្នាក់លើ ។ លុយកាក់​ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការរកស៊ី ធ្វើ​ជំនួញ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ចុះសម្រុង​គ្នា ៕​

spot_img
×