Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកសមុទ្រ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ ព្រឹក​នេះ​បន្ត​ឡើងជោរ​ខុស​ធម្មតា​

​ព្រះសីហនុ​៖ ទឹកសមុទ្រ​នៅតាម​តំបន់​ឆ្នេ​រមួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ពិសេស​ឆ្នេរ​អូរ​ឈើទាល នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​ឃ​ផ​ញ​ថា បាន​ឡើង ឬ​ទឹកសមុទ្រ​ជោរ ខុស​ពី​ថ្ងៃ​ធម្មតា ដោយ​សង្កេត​ឃើញ​ទឹកសមុទ្រ បាន​ឡើង​ប្រៀប​ឆ្នេរ​ខ្សាច់​។​

​ទោះយ៉ាងណា ភាពប្រែប្រួល នៃ​ទឹកសមុទ្រ​នេះ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អះអាងថា មិន​រំខាន ដល់​ការប្រកបរ​នេសាទ​សមុទ្រ របស់​ប្រជាពលរដ្ឋ ពិសេស​ការធ្វើ​ដំណើ​រ​កម្សាន្ត តាម​សមុទ្រ របស់​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ឆ្ពោះទៅ​កាន់​បណ្តា​កោះ​ផ្សេងៗ នា​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​នោះ​ទេ​៕ ដោយ​៖ ដែន សីមា​

×