Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​បន្ត​ផង​! ក្រោយ​បុរស​សិង្ហ​បុរី លោក សាយ រតនៈ និង​បងស្រី​ម្នាក់ ប្រកាស​ជួយ​ប្អូនប្រុស​អាច​និយាយ​ច្រើន​ភាសា ឥឡូវនេះ ស្គាល់ឈ្មោះ និង​លេខ​ទូរស័ព្ទ​គាត់​ហើយ (​វីដេអូ​)

spot_img

​ក្រោយពី​បុរស​ម្នាក់​រស់នៅ​សិង្ហ​បុរី ប្រកាស​ស្វែងរក​ក្មេងប្រុស​ដ៏​ឆ្លាត​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ ដែល​ចេះ​ច្រើន​ភាសាបរទេស ដើម្បី​ជួយឧបត្ថម្ភ​ដល់​ការសិក្សា ក៏​ដូច​អ្វីៗ​ផ្សេងទៀត ហើយ​ដំណឹង​ដ៏​ត្រេកអរ​ជំនួស​នេះ ក៏បាន​លេចលឺ​ដល់​លោក សាយ រតនៈ ពិធីករ​រូប​សង្ហា​ប្រចាំ​ស្ថានីយ៍​ទូរស័ព្ទ CTN និង​នារី​ស្រស់ស្អាត​ម្នាក់ ប្រកាស​ស្វែងរក​ប្អូនប្រុស​រូបនេះ ដើម្បី​ចូលរួម​ជួយឧបត្ថម្ភ​ផងដែរ ។​

​ខាងក្រោម​នេះ ជាការ​ប្រកាស​ស្វែងរក​​ជួយ​ឧបត្ថម្ភ​បន្ត​​របស់លោក សាយ រតនៈ និង​បងស្រី​ម្នាក់ ដែល​បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគាត់​៖

​យ៉ាងណាមិញ ដោយសារតែ​ការប្រកាស​ស្វែងរក​ប្អូនប្រុស​ខាងលើនេះ បាន​រីក​រាលដាល​យ៉ាង​លឿន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឥឡូវនេះ គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Kim Traveller បាន​បង្ហោះ​ប្រាប់​ពី​ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់​ប្អូនប្រុស​រូបនេះ​ថា​៖ «​ប្អូនប្រុស​មានឈ្មោះ សាលី អាយុ ១៤​ឆ្នាំ ជា​កូនប្រុស​ច្បង​ក្នុងចំណោម​បងប្អូន​បីនាក់ ជា​ក្មេងប្រុស​ដែល​មិន​ត្រឹមតែ​ចេះ​ច្រេ​ី​នភា​សា​ទេ ហេ​ី​យ​មាន​ច​រិ​ក​ស្លូតបូត សុភាពរាបសារ ចេះ​គួរសម មាន​សុ​ជីវ​ធ​ម៍ ភ្ញៀវ​ទេរ​ចរណ៍​តែង​ស្រលាញ់​ចូលចិត្ត​គាត់​ណាស់ ។ – ជា​រៀងរាល់​ព្រឹក​គាត់​តែង​លក់ដូរ​នៅ​ប្រាសាទ តា​ព្រហ្ម និង ពេល​ល្ងាច​នៅ​ភ្នំ​បាខែង ហេ​ី​យ​ខាងក្រោម​ជា​លេខ​ទំនាក់ទំនង​របស់គាត់​ផ្ទាល់ 0974530013 ។​» ៕ ដោយ​៖ ចន្ទី

spot_img
×