Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០១៩-២០២១) ​នៅ​សាលាស្រុក​ស្វាយជ្រំ​

​ខេត្ត​ស្វាយរៀង​ ៖ ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាល​ខេត្ត​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ក​ក្កិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០១៩-២០២១)​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលាស្រុក​ស្វាយជ្រំ​ព្រមទាំង មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ និង​ជា​ក្រុម​ការងារ​កសាង​ផែនការ​ខេត្ត​,​នាយក​ទីចាត់ការ​នានា​របស់​សាលាខេត្ត​,​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​, លោក​អភិបាល អភិបាលរង ស្រុក​,​លោកនាយក​រដ្ឋបាល​ស្រុក ,​ប្រធានការិយាល័យ​គាំទ្រ​ឃុំ សង្កាត់ ,​ប្រធានការិយាល័យ​ផែនការ​-​ស្ថិតិ ស្រុក​, ប្រធាន អនុប្រធាន មន្ដ្រីរាជការ​ការិយាល័យ​ជុំវិញ​ស្រុក​, មេឃុំ​ក្រុមប្រឹក្សាឃុំ​,​អង្គការ​សង្គម​ស៊ីវិល​នានា​សរុប​ចំនួន​៨៩ នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលប្រជុំ​សាលា​ស្រុក​ស្វាយជ្រំ​។​

​សូម​ជម្រាប​ជូន​ថា គម្រោង​សមាហរណកម្ម​ដែល​បាន​ស្នើឡើង​ក្នុង​ឆ្នាំ​(២០១៩-២០២០) ក្នុង​សមាហរណកម្ម​ផែនការ​ឃុំ​របស់​ស្រុក​ស្វាយជ្រំ មាន​៣១​គម្រោង​ក្នុងនោះ​មាន – ផ្នែក​សេដ្ឋកិច្ច​មាន​៧ គម្រោង – ផ្នែក​សង្គមកិច្ច មាន ៩ គម្រោង – ផ្នែក​ធនធាន ធម្មជាតិ​បរិស្ថាន និង​ការ​បន្សាំ​និង​ការប្រែប្រួល​អាកាសធាតុ មាន ៨ គម្រោង – ផ្នែក​រដ្ឋបាល និង​សន្និសុខ សណ្តាប់ធ្នាប់​សាធារណៈ មាន​៧ គម្រោង​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ​លោក ហែម ពិសិដ្ឋ បានលើកឡើង និង​សង្ឃឹមថា គ្រប់​ឃុំ​ដែល​បាន​មក​ចូល​នៅ​ថ្ងៃនេះ និង​អាច​អនុវត្តន៍​តាម​គម្រោង​របស់ខ្លួន និង​ធនធាន​របស់​ស្ថាប័ន មន្ទីរ​អង្គភាព អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន ដើម្បី​គាំទ្រ គម្រោង​នៅតាម​បណ្តា​ឃុំ​ទាំងនោះ​។ កន្លង​មក​ការ​ក៏​សាង​ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធិផល​នានា​នៅក្នុង​ឃុំ សុទ្ធតែ​មាន​ការចូលរួម​ពី​ប្រជា​ពលរដ្ឋ នៅ​តាម​សហគម៍ ហើយ​តម្រូវការ​ទាំងនេះ​បាន​ឆ្លុះ​បញ្ជាំង​អំពី​បញ្ហា និង​តម្រូវការ​ជាក់ស្តែង​ដែល​បាន​កើតឡើង​នៅក្នុង​មូល​ដ្ឋាន​នោះ ដូច្នេះ​សូម​អោយ លោក លោកស្រី ទាំងអស់​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចូលរួម​គាំទ្រ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។

​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា សិក្ខាសាលា​នា​ពេល​នេះ​គឺជា​ពេលវេលា​ឡើង​លើក​ពី​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុង​គោល​បំណង​​ផ្តល់ឱកាស​ឱ្យមាន​ការផ្សារភ្ជាប់​អោយ​កាន់តែ​រលូន រវាង​ដំណើរការ​ក៏​សាង​ផែនការ​របស់​ឃុំ ជាមួយ​មន្ទីរ​អង្គភាព អង្គការ​ក្រៅ​រដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូ​អភិវឌ្ឍន៍​នានា​។ លោក ហែម ពិសិដ្ឋ​បាន​ស្នើរ​អោយ​មន្ទី​អង្គភាព​ពាក់ព័ន្ធ​ទាំង​នោះ ពិនិត្យមើល​យ័ន​ការ​ក្នុង​ការ​ធ្វើ​ផែនការ និង​ការអនុវត្តន៍​គម្រោង អោយមាន​ភាពរលូន ជាមួយគ្នា ដើម្បី​ជួយ​ពង្រឹង​តួនាទី​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ពិនិត្យ​មើល​ប្រភព​ថវិកា​របស់​មន្ទីរ​អង្គភាព ដើម្បី​គាំទ្រ​គម្រោង​របស់​ឃុំ​ដែល​ជា​តម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ទន្ទឹម​នឹង​នេះ​ត្រូវ​ពិនិត្យមើល​លក្ខណៈ​បច្ចេកទេស នៃ​គម្រោង​នី​មួយៗ​អោយបាន​ច្បាស់លាស់​ផងដែរ​ ៕ ដោយ ៖ វ៉ៃ​គោ​