ក្រោយបានមើលឃើញពីទិដ្ឋភាពដ៏សែនកំសត់ និងសោកសង្រេងរកអ្វីថ្លែងពុំចេញ ចំពោះគ្រួសារប្អូនស្រីម្នាក់ដែលទើបតែបាត់បង់ប្អូនស្រីជាទីស្រលាញ់ម្នាក់ ដែលត្រូវបានចាត់ទុកជាបង្គោលដ៏រឹងមាំមួយក្នុងគ្រួសារ ក្នុងការចិញ្ចឹមបីចាច់បងប្រុសៗដែលសុទ្ធតែមានសតិមិនសូវគ្រប់នោះ ឥឡូវនេះ មានបងស្រីម្នាក់បានជួយឧបត្ថម្ភដល់គ្រួសាររបស់ប្អូនស្រីហើយ ។
បើទោះអំណោយឧបត្ថម្ភនេះពុំជាច្រើនក្តី តែនេះជាទឹកចិត្តដ៏ថ្លៃថ្លាមួយ ធ្វើឲ្យប្អូនស្រី សួ គា ដែលនឹងត្រូវរ៉ាប់បន្ទុកគ្រួសារដ៏ធំនេះបន្ត បានបង្ហោះរូបទទួលអំណោយពីបងស្រីម្នាក់នោះតាមរយៈ Chat និងសារថ្លែងអំណរគុណថា៖ «ប្អូនគ្នានអ្វីក្រៅពីលើកម្រាមដៃដប់???នឹង ពាក្យអរគុណដល់បងស្រីផង ប្អូនអរគុណខ្លាំងណាស់ពីទឹកចិត្តរបស់បងស្រី??????????» ។
ជាមួយសារថ្លែងអំណរគុណនេះផងដែរ ប្អូនស្រីក៏បានថតរូបបងប្រុសរបស់នាង ទទួលថវិកា និងអាវយឺតថ្មីៗមា្នក់២ផងដែរ ។
គួររម្លឹកផងដែរ ប្អូនស្រីរបស់នាងបានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ស្ថិតនៅកំណត់ផ្លូវជាតិលេខ 6 A ។ នេះបើយោងតាមប្រភពហ្វេសប៊ុកឈ្មោះ @Monus Komst ៕ ដោយ៖ ចន្ទី