Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ត្រៀម​ជា​ស្រេច ក្នុង​ការប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​កូរ៉េខាងជើង​

​រុស្ស៊ី​ប្រកាសថា គេ​មាន​បណ្តាញ​ទាក់ទង​ទាំងឡាយ​ជាមួយ​កូរ៉េ​ខាងជើង ហើយ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការប្រើប្រាស់​ឥទ្ធិពល​ដែល​ខ្លួន​មាន​ទៅលើ​ក្រុង​ព្យុង​យ៉ាង ។​

​​អនុ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Igor Morgulov

​ទីភ្នាក់ងារ​សារព័ត៌មាន RIA Novosti បាន​ដកស្រង់​សម្តី​របស់​អនុ​រដ្ឋមន្ត្រីការបទេស​រុស្ស៊ី Igor Morgulov ថ្លែង​ក្នុង​សន្និសីទ​មួយ​ក្រុង​បែ​ឡាំង ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ៥/១២​។ “​យើងខ្ញុំ​មាន​ខ្សែរយៈ​ទាក់ទង ហើយ​កំពុង​ប្រើប្រាស់​វា​ដើម្បី​ចរចា​។ យើងខ្ញុំ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ដាក់​វា​ប្រើប្រាស់​ជា​រួម ហើយ​ក៏​ត្រៀម​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ចំពោះ​កូរ៉េខាងជើង​”​។​

​តាម​លោក Morgulov អាមេរិក​និង​កូរ៉េខាងជើង​សុទ្ធសឹង​ពុំ​ចង់​ឲ្យ​កើត​មាន​សង្គ្រាមឡើង ប៉ុន្តែ​ពេល​នេះ​បញ្ហា​នោះ​ពុំ​អាច​មើល​រំលង​បាន​ទេ​។​

​កូរ៉េ​ខាងជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ដែល​មាន​កម្លាំង​ខ្លាំងជាងគេ កាលពី​ថ្ងៃ​ទី​៣/៩ ហើយ​បាន​សាកល្បង​កាំជ្រួច​អន្តរទ្វីប​ជាច្រើន ទោះបី​មាន​បទបញ្ជា​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ក្តី ។ លោក Morgulov អំពាវនាវ​ឲ្យមាន​វិធានការ​ផ្សេង​ជំនួស​ឲ្យ​ការ​ឯកោ​ប្រទេស​នេះ ក្នុង​ដំណោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។​

​លោក Morgulov សង្កត់ធ្ងន់​ថា “​យើងខ្ញុំ​ជឿជាក់ថា ការធ្វើ​ឲ្យ​ប្រទេស​នេះ​ឯកោ​ពុំមាន​ប្រសិទ្ធភាព​ទេ​។ តាមរយៈ​វិធី​នោះ​យើង​កាន់តែ​ធ្វើឲ្យ​ស្ថានការណ៍​ដែល​កំពុង​តែ​គ្រោះ​កាន់តែ​គ្រោះថ្នាក់​ខ្លាំង​ជាង​មុន​។ យើង​កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃ​សង្គ្រាម​”​។​

​នៅ​ក្រុង​វ៉ាស៊ីនតោន​វិញ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​អះអាងថា អាមេរិក​នៅ​តែ​ចង់​មាន​ដំណោះស្រាយ​សន្តិភាព ការទូត​មួយ​សម្រាប់​បញ្ហា​នុយក្លេអ៊ែ​រ​។​

​តាម​លោក Morgulov ឲ្យដឹង​នោះ​កូរ៉េខាងជើង​កំពុង​ស្វែង​រក​វិធី​ចរចា​ដោយ​ផ្ទាល់​ជាមួយ​អាមេរិក ហើយ​ពុំ​តម្រូវឲ្យ​មាន​ការ​ធនា​សន្តិសុខ​ពី​សំណាក់​ចិន ឬ​រុស្ស៊ី​ទេ​៕ សូ​យ​ន​

×