Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនអន្តោប្រវេសន៍ ជិត​២០​ម៉ឺន​នាក់ កំពុង​រស់​នៅ​កម្ពុជា ក្នុងនោះ​ជនជាតិ​វៀតណាម មាន​ចំនួន​ច្រើនជាងគេ​

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍​បា​ន​លើកឡើងថា ក្នុង​ឆ្នាំ​២០១៦ មាន​ជនអន្តោប្រវេសន៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៧ សញ្ជាតិ​ជិត ២០ ម៉ឺន​នាក់ កំពុង​រស់​នៅ​កម្ពុជា ក្នុងនោះ​ជនជាតិ​វៀតណាម​មាន​ចំនួន​ច្រើនជាងគេ​។ លោក​ថា នៅ​ឆ្នាំ​២០០២ មាន​ជនអន្តោប្រវេសន៍​រស់នៅ​តែ​ជាង ​៧ ​ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​រយះពេល​១៣​ឆ្នាំ​ចុង​ក​ហ​រោយ​នេះ ជនអន្តោប្រវេសន៍​មាន​ការកើនឡើង​១​ ឆ្នាំ​១​ម៉ឺន​នាក់​។​

​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ​នេះ សាលា​រាជធានី​បាន​បើក​កិច្ចប្រជុំ ស្តីពី​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​ការដកហូត​លុបចោល​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាន់​ប្រើប្រាស់​។ ក្នុង​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត​សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ លោក​អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង​។​

​នៅក្នុង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី​ការប្រកាស​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ដែល​រដ្ឋសភា​បានអនុម័ត​បាន​អនុម័ត​នៅ​ថ្ងៃទី​២៦​ខែ​សីហា​ឆ្នាំ​1994​។​ក្នុងនោះ​មាន​ចែង​ក្នុង​សេចក្តី​បញ្ញតិ្ត​ទូទៅ​ក្នុង​ការគ្រប់គ្រង​ជន​បរទេស​គ្រប់​រូប​ដែល​បាន​មក​ស្នាក់​នៅ​លើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ជាមួយ​នោះ​ត្រូវ​ចាត់ទុកជា​ជនបរទេស ជន​ណា​ដែល​គ្មាន​សញ្ជាតិ​ជា​ខ្មែរ​ដោយ​គ្មាន​រើសអើង ទោះបី​ជន​នោះ​មាន​សញ្ជាតិ ជំនឿ សាសនា​ឬ​ដើមកំណើត​ណាមួយក៌​ដោយ​។​ច្បាប់​ដែល​បាន​ចូល​ជា​ធរមាន​នេះ​គឺ​បាន​អនុវត្ត​ចំពោះ​ជនបរទេស​គ្រប់​រូប លើកលែងតែ​ក្នុង​ករណី​ដែល​ត្រូវ​អនុវត្ត​តាម​វិធាន​នៃ​ច្បាប់​អន្តរជាតិ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ភាគី​ហត្ថលេខី ទោះបីជា​ជន​នោះ​បាន​ចូល​មក​តាំង​លំនៅ​មុន​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​មាន​ហើយ​ក៏ដោយ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​ ឃួង ​ស្រេង​ បាន​លើកឡើង​ថា​ មាន​ជនអន្តោប្រវេសន៍​រស់​នៅ​មិន​ប្រក្រតី​នៅ​កម្ពុជា​ និង​មានការ​កាន់កាប់​ និង​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​នៅ​រាជធានី​ 21474 ​នាក់​ និង​ទូទាំង​ប្រទេស​មាន​ប្រមាណ ​73392 ​នាក់​ ហើយ​និង​ការដកហូត​ព្រមទាំង​លុប​ចោល​ផងដែរ​ ក្នុង​អនុវត្ត​តាម​អនុក្រិត្យ​លេខ​129​អនក្រ​.​បក​ ដែល​ក្រសួង​មហាផ្ទៃ​បាន​ដកហូត​ដើម្បី​បន្ត​អនុវត្ត​ច្បាប់​រដ្ឋបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​។​ ចំពោះ​ការ​ត្រួតពិនិត្យ​ឡើងវិញ​ នេះ​គឺជា​ការអនុវត្ត​ជាក់ស្តែង​ចំពោះ​មន្ត្រី​ដែល​បាន​ធ្វើ​ការងារ​រដ្ឋបាល​មិន​ប្រក្រតី​ចំពោះ​ចេញ​រដ្ឋបាល​កន្លងមក​នោះ​ដែល​គេ​ជឿជាក់​ថា​ មិន​មាន​តម្លាភាព​នោះ​។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ជន​អន្តោ​ប្រវេ​ស្តន៍ មិនមែន​ទើបតែ​មាន​នៅ​ពេល​នេះ​ទេ ដោយ​មាន​តាំង​សម័យ​បារាំង​មក​ម្លេះ ហើយ​បញ្ហា​នេះ យើង​ដក​ហូត​បាន​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់ ប័ណ្ណកម្មសិទ្ធិ​ផ្សេង​ជាដើម ដូច្នេះ​លើ​បញ្ហា​នេះ យើង​ត្រូវ​យកចិត្តទុកដាក់​ដើម្បី ទប់ស្កាត់​អោយបាន ទៅ​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​។​

​លោកនាយ​ឧត្តមសេនីយ៍ សុខ​ផល បានអោយដឹងថា នៅ​ឆ្នាំ ២០០២ យើង​ស្រង់​ឯកសារ​ឃើញ​មាន​ជនបរទេស​មក​រស់នៅ​កម្ពុជា​មាន​២០​ស​ញ្ញាតិ​និង​មាន​ចំនួន​៧០០១២​នាក់ ហើយ​ចាប់ពី ឆ្នាំ​២០០២ ដល់​២០១៥ មាន​២០​ម៉ឺន​នាក់ ប្រមាណ​១២​ស​ញ្ញាតិ តែ​ច្រើនជាងគេ គឺ​បងប្អូន​រៀត​ណាម។ បើ​រដ្ឋបាលភិ​បាលមិន​ទប់ស្កាត់​ទេ មិនដឹង​កើន​ប៉ុន្មាន​ទេ​។ លោក​បន្តថា ជនបរទេស​៧៣០០០​នាក់​ ដែល​កាន់កាប់​ឯកសារ​ខ្មែរ​មិន​ប្រក្រតី ៕ ដោយ​៖​កូឡាប​

×