Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់​តែ​ឃើញ​គេ​ប្រើ Drone ដើម្បី​ផ្តិត​យក​ទិដ្ឋភាព​ស្អាតៗ តែ​ចោរ​ម្នាក់​នេះ​ប្រើ Drone ដើម្បី​លួច​កង់ អ្នកទេសចរ​

​ក្រុម​អ្នកទេសចរ​មួយក្រុម​ដែល​ធ្វើដំណើរ​កំសាន្ត​ដោយ​កង់ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេលដែល​ពួកគេ​បានឃើញ Drone លួច​កង់​របស់​ពួកគេ​។​

​បើ​តាម​វីដេអូ​ដែល​ថត​បាន​នៅ​ទីក្រុង Hustopec ក្នុង​តំបន់ Moravia នៃ​សាធារណៈរដ្ឋ​ឆេក បានបង្ហាញ​ថា អ្នកទេសចរ​មួយក្រុម​បាន​ឡើង​លើ​ប៉ម​ដ៏​ខ្ពស់​មួយ ដើម្បី​មើល​ទេសភាព ហើយក៏​មាន Drone មួយ​គ្រឿង​ហោះ​មក​ក្បែរ​ពួកគេ​។​

​អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​នោះ​គឺថា Drone នោះ​បាន​បន្ទាបខ្លួន​ទៅ​ដី និង​បាន​ថ្ពក់​យក​កង់​​មួយ​គ្រឿង​របស់​អ្នកទេសចរ និង​បាន​ហោះ​ចេញ​ទៅ​ឆ្ងាយ ហើយក៏​មាន​អ្នកទេសចរ​ម្នាក់​បាន​ព្យាយាម​បញ្ឍប់​ការ​លួចដ៏​ទំនើប​នោះ​ផង​ដែរ ដោយ​គាត់​បាន​ដោះ​មួកសុវត្ថិភាព​គប់​។​

​បន្ទាប់មក​ពួកគេ​ក៏​បាន​ប្រ​ញ៉ាប់​ចុះ​ពី​ប៉ម រត់​ដេញ​តាម Drone​។ ទោះយ៉ាងណា អ្នក​ដែល​បាន​ថត​ ​វីដេអូ​នោះ បានបញ្ជាក់​ថា Drone បាន​ទម្លាក់​កង់​ចុះ នៅពេល​វា​ហោះ​បាន​ប្រហែល ៣០០ ទៅ ៤០០​ម៉ែត្រ​៕

​ប្រភព​៖ upi

សុភ័ក្ត្រ

×