(ភ្នំពេញ) ៖ សាកលវិទ្យាល័យអារីហ្សូណា (University of Arizona) និងសាកលវិទ្យាល័យ AUPP បានប្រកាសបើកវេទិការចំហរមួយនៅសបា្តហ៍ក្រោយនេះ ដើម្បី “ស្វែងយល់ពីការសិក្សា ការជ្រើសរើសមុខវិជ្ជា និងអត្ថប្រយោជន៍នៃសញ្ញាបត្រមកពីអាមេរិក” ។
លោកស្រី Hillary Vance នាយិកាសាកលវិទ្យាល័យអារីហ្សូណា ប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា ” U.S. Education Talk នឹងអនុញ្ញាតឱ្យសិស្ស និស្សិត និងអាណាព្យាបាលស្វែងយល់ឱ្យកាន់តែច្បាស់ពីការសិក្សារដែលនាំទៅដល់ភាពជោគជ័យ ដូចជាការជ្រើសរើសមុខវិជ្ជាត្រូវ ការជ្រើសរើសសាកលវិទ្យាល័យត្រូវ និងការទទួលបានសញ្ញាបត្រដែលគេទទួលស្គាល់ជាសកល និងឱកាសប្រកួតប្រជែងរកការងារធ្វើបន្ទាប់ពីការសិក្សាចប់”។
U.S. Education Talk នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង ២:០០ រហូតដល់ ៤:០០ រសៀល នៅសាកលវិទ្យាល័យ AUPP។
សិស្ស និស្សិត និងអាណាព្យាបាលដែលមានបំណងចូលរួមស្តាប់ និងមានចម្ងល់នានាជុំវិញការសិក្សាទាំងនៅអាមេរិកនិងនៅកម្ពុជា អាចចូលរួមដោយសេរី។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១៕ ដោយ៖ កូឡាប