ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិម្យ៉ាងដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការថែរក្សាសម្រស់ ថ្នាំ និងអាហារ។ អ្វីដែលគេដឹងច្រើនបំផុតនោះគឺ វាមានមុខងារសម្លាប់បាក់តេរី និងជួយធ្វើឲ្យស្បែកឆាប់ជាពីរបួស។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ប្រទាលកន្ទុយក្រពើក៏មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺដំបៅក្រពះបានដែរ។ ការសិក្សាមួយបានបង្ហាញថា ការញ៉ាំប្រទាលកន្ទុយក្រពើអាចកាត់បន្ថយផលិតអាស៊ីតក្រពះក្នុងសត្វកណ្តុរដែលមានជំងឺដំបៅក្រពះ យ៉ាងគួរឲ្យ កត់សម្គាល់។ ការសិក្សាមួយផ្សេងទៀតលើសត្វកណ្តុរដែរបានឲ្យដឹងថា ប្រទាលកន្ទុយក្រពើមានឥទ្ធិពលព្យាបាលជំងឺដំបៅក្រពះដែរបើសិនជាប្រៀបធៀបនឹងថ្នាំប្រភេទ Omeprazole ដែលជាថ្នាំសម្រាប់ព្យាបាលជំងឺដំបៅក្រពះ។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាពីរបីទៀតបានធ្វើលើមនុស្សម្តង់។ ក្នុងនោះមានការសិក្សាមួយបង្ហាញថា ភេសជ្ជៈដែលមានប្រទាលកន្ទុយក្រពើត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺដំបៅក្រពះជាសះស្បើចំនួន ១២នាក់យ៉ាងជោគជ័យ។
ការសិក្សាមយយផ្សេងទៀតបានឲ្យដឹងថា ការប្រើថ្នាំផ្សះជាមួយនឹងការញ៉ាំប្រទាលកន្ទុយក្រពើ ៣មីលីក្រាមក្នុងមួយគីឡូក្រាម រាល់ថ្ងៃ រយៈពេល ៦សប្តាហ៍ គឺមានប្រសិទ្ធភាពដូចគ្នានឹងការព្យាបាលដោយប្រើថ្នាំក្នុងការជួយឲ្យដំបៅក្រពះជា និងបន្ថយកម្រិតបាក់តេរីបង្ករលាកក្រពះ H.Pylori ទៀត។
ការញ៉ាំប្រទាលកន្ទុយក្រពើត្រូវបានគេចាត់ទុកថាជាមានសុវត្ថិភាព ហើយការសិក្សាទាំងអស់ខាងលើក៏បញ្ជាក់អំពីលទ្ធផលមួយចំនួនផងដែរ។ ប៉ុន្តែការសិក្សាលើមនុស្សត្រូវការធ្វើបន្ថែមច្រើនទៀត៕ សុភ័ក្ត្រ
ប្រភព៖ healthline