Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ផ្លូវជាតិ​លេខ​៤៨ គ្រោង​នឹង​បញ្ចប់​ជួសជុល​បឋម​នៅ​ពាក់ កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៨ មុន​ពិធីបុណ្យ​សមុទ្រ​

​ថ្ងៃ​អង្គារ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណប្រតិភូ​ចុះ​ពិនិត្យ ស្ថានភាព​ការដ្ឋាន​ជួសជុល​ថែទាំ​ផ្លូវជាតិ​លេខ​៤៨ ដែល​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង កន្លងមក ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​ផ្លូវ​នេះ​មាន​ប្រវែង​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទី​រួម​ខេត្តកោះកុង​។ ក្នុង​ចម្ងាយ​ផ្លូវ ១៥០​គីឡូម៉ែត្រ​នេះ ផ្លូវ​ប្រវែង​៦៣​គីឡូម៉ែត្រ ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹកជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងៗ​ទៀត​។​

​លោក ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត​ប្រវែង ៦៣ គីឡូម៉ែត្រ​នេះ ត្រូវ​បាន​ចែកចេញ​ជា​៩១​កំណាត់​ដើម្បី​ជួសជុល​ដោយ​អង្គភាព​ធំៗ​ចំនួន​បី​រួមមាន​៖ នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់ និង​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួង​ការពារជាតិ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​សម្រាប់​ជួសជុល​ប្រមាណ​៤០០​គ្រឿង និង​ប្រើប្រាស់​ថវិកា​ជាតិ​សរុប​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក​សម្រាប់​ធានា​ការជួសជុល និង​ថែទាំ​ផ្លូវ​នេះ រហូត​ដល់​ការចាប់ផ្តើម​អនុវត្ត​គម្រោង ស្តារ និង​ធ្វើឱ្យ​ប្រសើរឡើង ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ​(EDCF)​។​

​លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ផ្លូវ​នេះ​នឹង​ត្រូវបាន​ជួសជុល​ចប់សព្វគ្រប់​ទាំងស្រុង​នៅ​ពាក់ កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ចរាចរណ៍ និង​ដឹក​ទំនិញ​ទៅ​កាន់​ទីផ្សារ បាន​ឆាប់រហ័ស និង​មាន​បរិមាណ​កើនឡើង ជាពិសេស​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ដែល​នឹងត្រូវ ប្រារព្ធ​ឡើង​នៅលើ​ទឹកដី​ខេត្ត​កោះកុង នា​ចុង​ខែ​ធ្នូ​ខាងមុខ​។​

​លោក ទេសរដ្ឋមន្ត្រី​បាន​បន្តថា​៖ មាន​ផ្លូវ​មាន​ក្តីសង្ឃឹម ផ្លូវ​ល្អ​នាំមក​នូវ​ភ្ញៀវទេសចរ វិនិយោគិន និង ការដឹកជញ្ជូន​កើនឡើង ដែល​ជា​កត្តា​ជំរុញ​ដល់​ការបង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​ការរីកចម្រើន សេដ្ឋកិច្ចជាតិ សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការ ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ចូល រួម​ថែរក្សា​ក្នុង​ស្មារតី​ភាព​ជា​ម្ចាស់ការ ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ និង​បាន​ក្រើនរំលឹក​ដល់ មន្ត្រី​តាម​ស្ថានីយ​ជញ្ជីង​ទាំងអស់​ត្រូវ​គោរព និង​អនុវត្ត​តាម​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​បំផុត ជៀសវាង​ការប្រព្រឹត្ត អំពើ​ខុស​ប្រក្រតី​ដែល​ជា​ហេតុនាំឱ្យ​បំផ្លាញ​ខ្លួនឯង ដោយហេតុ​ថា​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​រក ថវិកា​កសាង​ដោយ​លំបាក​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

×