Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! ស្រី​ស្រស់​ហ៊ាន​បញ្ចេញ​កេរ្តិ៍ខ្មាស​គ្មាន​សល់​នៅលើ​ស្ពាន ឥឡូវនេះ ប៉ូលីស​ថៃ​តាម​ស្វែងរក​ចាប់ខ្លួន​ហើយ កុំ​ចេះតែ​ហ៊ាន​!!

spot_img

​ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ បាន​កំពុងធ្វើការ​ដើម្បី​កំណត់​អត្តសញ្ញាណ​ស្ត្រី​វ័យក្មេង​ម្នាក់ ដែល​បាន​បង្ហោះ​រូប​ខ្លួនឯង​នាង​ថត​ស្រាត​ននលគក នៅលើ​ស្ពាន​មួយ​នៅក្នុង​ខេត្ត Chonburi ទៅកាន់​អ្នកតាមដាន​របស់​នាង​ចំនួន ២១,០០០ នាក់ ។​

​ប៉ូលីស​និយាយថា ស្រី​ឥត​កេរ្តិ៍ខ្មាស​រូបនេះ ដែល​បាន​ប្រើ​គណនី Twitter ឈ្មោះ «Nong Nan» បាន​ថតរូប​ភាពជា​ច្រើន នៅ​ចំណត​ឈប់សំរាក​នៃ​ស្ពាន Saphan Mai និង​បាន​ចែករំលែក​រូបភាព​ទាំងនោះ​ដោយ​ដាក់​ចំណងជើង​ថា​៖ «​តោះ​! ដើរលេង​កំសាន្ត​តាម​បណ្តោយ​ឆ្នេរ​ជាមួយ​អូន ណា​បងៗ​! (Let’s walk along the beach road, dear)» ។​

​មេបញ្ជាការ​ប៉ូលីស Chonburi លោក Adimin Nuchnarot បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុមការងារ​របស់លោក កំពុងធ្វើការ​ស៊ើបអង្កេត​ករណី​នេះហើយ ប៉ុន្តែ ស្ត្រី​ឈ្មោះ Nong Nan បាន​បិទ​គណនី Twitter របស់​នាង​ទៅហើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុងការ​ស៊ើបអង្កេត ។​

​លោក​និយាយថា ករណី​របស់ Nong Nan ប្រសិន​រកឃើញ នោះ​នឹង​ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ហាញ​ទង្វើ​មិន​សមរម្យ​នៅ​ទីសាធារណៈ ដែល​ត្រូវបាន​ផ្តន្ទាទោស​តាមរយៈ​ការផាកពិន័យ​ជា​ប្រាក់​ចំនួន ៥០០០ បាត (១៥០ ដុល្លារ​) ។​

​នៅពេល​សម្ភាសន៍​ដោយ TNN 24 លោក Admin បាន​ទ​ទួ​ច Nong Nan ឲ្យ​ទាក់ទង​ជាមួយ​ប៉ូលីស និង​ទទួលយក​ការចោទប្រកាន់ ។​

​លោក Admin និយាយថា​៖ «​ករណីនេះ​វា​គ្រាន់តែ​ជា​បទល្មើស​មជ្ឈិម​ប៉ុណ្ណោះ ហេតុនេះ សូម​ចូលខ្លួន​មកជួប​ប៉ូលីស​ទៅ​» ។ លោក​ក៏បាន​បន្ថែមថា​៖ «​ចូរ​កុំ​ធ្វើបែបនេះ​ទៀត វា​មិនល្អ​ទេ ក្នុង​ការបង្ហាញ​កេរ្តិ៍ខ្មាស​ខ្លួនឯង​នៅ​ទីសាធារណៈ​បែបនេះ​» ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ Coconuts, newtv)​

spot_img
×