ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមពេលវេលាដែលបានកំណត់ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។ចំពោះមូលហេតុនៃការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល៤ថ្ងៃនេះ ត្រូវបានអគ្គិសនីកម្ពុជាបញ្ជាក់ថា ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕ ដោយ៖កូឡាប