Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ទឹក​ភ្នែក​ពុំ​បានទេ​! ខណៈ​ប្អូនស្រី​ប្រៀបប្រដូច​បដា​ចារ រៀបរាប់​ពី​ជីវិត​ជួប​ទុក្ខ​ឥត​ល្ហែ រហូត​ប្អូនស្រី​ពៅ​ស្លាប់ចោល ដែលជា​ជំហរ​ទី​២​សំរាប់​បងប្រុស​៣​នាក់​សុទ្ធតែ​ពុំ​គ្រប់លក្ខណៈ និង​ម្តាយ​មេម៉ាយ​ចាស់ជរា (​វីដេអូ​)

spot_img

​​បងប្អូន​ប្រិយមិត្ត​ជាច្រើន ប្រាកដ​ណាស់​បានដឹង នូវ​រឿង​រ៉ាង​ដ៏​សង្វេក​ចិត្ត​អាណិតអាសូរ​យ៉ាងខ្លាំង បន្ទាប់ពី​ប្អូនស្រី​ម្នាក់​បាន​បង្ហោះ​រូបភាព​ឱប​សព​ប្អូនស្រី និង​សារ​រៀបរាប់​សម្រាប់​ក្រុម​គ្រសារ​ដ៏​កំសត់​គាត់ បន្ទាប់ពី​ប្អូនស្រី​ពៅ​ម្នាក់​ស្លាប់ចោល ដោយ​គ្រាន់តែ​ឲ្យ​បងប្អូន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានដឹង​ប៉ុណ្ណោះ ។

​ប៉ុន្តែ ពេលនេះ ដំណឹង​ដ៏​សែន​ក្តុកក្តួល និង​មហា​សង្វេក​របស់​ប្អូនស្រី ដែលមាន​បងប្រុស​៣​នាក់​សុទ្ធតែ​សតិ​មិន​គ្រប់ ហើយ​ត្រូវ​ប្អូនស្រី​ពៅ​ម្នាក់​ជា​បង្គោល​ស្លាប់​ចោលកា​លពី​ថ្មីៗ​នេះ ឥឡូវនេះ ត្រូវបាន​តារា​ហ្វេ​ស​ប៊ុ​ក​វ័យក្មេង និង​ពូកែ​រកស៊ី អ្នកនាង ស្រីអូន មាន​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ក្រៃ ហៅ​មកជួប និង​ផ្តល់​ការងារ​ឲ្យ​ធ្វើ​ហើយ ។​

​តាមរយៈ​ការ Live វីដេអូ បើក​បង្ហាញ​ពី​ទំព័រ​ជីវិត​ដ៏​កំសត់​តាំង​តូច​តស៊ូ​យ៉ាង​លំបាក និង​ជួបតែ​ទុក្ខ​ឥត​ល្ហែ​រហូតទល់​ពេលនេះ ប្អូនស្រី​ឈ្មោះ អំ ស្រីអូន អាយុ ២០ ឆ្នាំ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​យ៉ាង​ដូច្នេះ​ថា​៖ នាង​បងប្រុស​៣​នាក់​សុទ្ធតែ​មិន​គ្រប់លក្ខណៈ និង​បងប្រុស​ទី​២​ម្នាក់ទៀត ជា​អ្នកញៀន​ថ្នាំ (​ត្រូវបាន​ចាប់​ដាក់គុគ​ថ្មីៗ​នេះ បន្ទាប់​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ​) ។ ប្អូនស្រី​បន្ត​ឲ្យ​ដឹង​ទៀតថា ឪពុកម្តាយ​របស់​នាង​បាន​លែងលះគ្នា តាំងពី​នាង​មាន​អាយុ ៨ ឆ្នាំ ម្លេះ ដោយ​ឪពុក​របស់​នាង​បាន​ចាកចេញ ។ ហើយ​ការព្រាត់ប្រាស់​គ្នា​ដែល​បន្សល់ទុក​ម្តាយ​របស់​នាង​ជា​អ្នក​ចិញ្ចឹម​បីបាច់​កូនតូចៗ​ទាំងអស់​យ៉ាង​លំបាក ដោយ​ដើរ​លក់​ត្រី​ដូរ​យក​អង្ករ​ហូប​បាន​១​ថ្ងៃៗ​ប៉ុណ្ណោះ ។ ជីវ​ត​ដ៏​វេទនា​រក​ទីបំផុត​គ្មាន​នេះ បាន​បង្ខំ​រូបនាង​ត្រូវ​ចាក​ចេញពីផ្ទះ ទៅធ្វើ​ការ​ជា​អ្នករត់​តុ​តាម​ហាង​អាហារ នៅពេល​នាង​មាន​អាយុ​ទើបតែ ១៣ ឆ្នាំ ។​

​នៅពេល​មាន​ប្តីៗ វាយ​ធ្វើបាប តាំងពី​កូន​នៅក្នុង​ពោះ និង​សម្រាលកូន​រួច ប្តី​គ្មាន​ចិត្ត​អាណិតអាសូរ​នោះ​ក៏​រត់ចោល​នាង​ទៀត ។ ឥឡូវនេះ បើទោះបី​នាង​បាន​ជួប​ថ្មី​ចិត្តល្អ​យ៉ាងណា ក៏​នាង​ស្ទើរតែ​ពុំ​ចង់​រស់​នោះទេ ព្រោះតែ​គ្មាន​អ្នកណា​ក្នុង​គ្រួសារ​ជួយ​ជា​ជំហរ​ទៀត​ក្រៅតែពី​រូបនាង បន្ទាប់ពី​ប្អូនស្រី​ពៅ​ម្នាក់​ដែលជា​ជំហរ​ទី​២​ជំនួស​នាង ទើបតែ​បាន​ស្លាប់ចោល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​យ៉ាង​ស្រស់ៗ​បែបនេះ ។​

​ទោះយ៉ាងណា តាមរយៈ​ការរៀបរាប់​ពី​ជីវិត​ដ៏​ជូរចត់ តាមរយៈ​ការ Live វីដេអូ​សម្ភាសន៍​ពី​អ្នកនាង​ស្រីអូន ឃើញថា​មាន​បងប្អូន​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដែល​ពោរពេញ​ដោយ​ក្តី​អាណិតអាសូរ និង​សម្តែង​នូវ​ទឹកភ្នែក​ហូរ​គ្រប់ៗ​គ្នា ជួយឧបត្ថម្ភ​យ៉ាងច្រើន​ផងដែរ ។​

​ចង់ដឹងថា​ជីវិត​របស់​នាង​កំសត់​ដល់​ថ្នាក់​បងស្រី ស្រីអូន ប្រៀបបាន​ទៅនឹង​បដា​ចារ​ឆ្នាំ​២០១៨ យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម និង​ឃើញ​ហើយ​មេត្តាជួយ​បន្ត​ឧ​ត្ថ​ម្ភ​ដល់​គ្រួសារ​នាង​ផង​៖

spot_img
×