Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​កំពុង​ផ្គត់ផ្គង់​ប្រេង​ឆៅ ឲ្យ​កូរ៉េ​ខាងជើង​ដោយ​…​លួចលាក់​?

​គេហទំព័រ​មួយ​មាន​ស្នាក់ការ​នៅ​ជប៉ុន ឲ្យដឹងថា ថ្លៃ​ប្រេងឥន្ធនៈ​នៅ​កូរ៉េ​ខាងជើង​បាន​ធូរស្រាល​មក​វិញ កាលពី​១​ខែ​កន្លងមក ព្រោះ​ហាក់ដូចជា​ប្រទេស​នេះ​បាន​នាំ​ចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី​។​

នាវា​ដឹក​ប្រេង​មួយ​របស់​កូរ៉េខាងជើង​

​​សារព័ត៌មាន Asia Press International មាន​ស្នាក់កា​នៅ Osaka ជប៉ុន​ឲ្យដឹងថា រុស្ស៊ី​បាន​ដើរ​បញ្ច្រាស់​នឹង​សេចក្តីសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​របស់​អង្គការសហប្រជាជាតិ គ្រា​ដែល​នាំចេញ​ប្រេង​ឆៅ​ឲ្យ​កូរ៉េខាងជើង​។ តាមរយៈ​នោះ​បាន​ជួយ​ឲ្យ​ប្រទេស​នេះ ស្ថិរភាព​ថ្លៃ​ប្រេង នៅ​ខែ​១១​កន្លងមក​។​

​របាយការណ៍​ដដែល​ឲ្យដឹងថា ប្រេង​ម៉ា​ស្ស៊ូ​ត បាន​ធ្លាក់​ថ្លៃ ៦% ប្រេងសាំង​ថយចុះ ២៥% ទោះបីជា​ការដាក់ទណ្ឌកម្ម​ឯកោ​ប្រទេស​នេះ​កំពុង​ត្រូវបាន​អនុវត្ត​។​

​តាម​គេហទំព័រ​ដដែល​នេះ កូរ៉េខាងជើង បាន​នាំ​ចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី​ដោយ​ដឹក​ឆ្លងកាត់​ខេត្ត Ryanggang ជាប់​ព្រំដែន​ចិន​។​

​អ្នកជំនាញការ​ខាង​កូរ៉េខាងជើង អ្នកស្រី Lisa Collins មក​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និង​អន្តរជាតិ​បាន​ចែករំលែក​ប្រាប់ Newsweek ថា មាន​ខ្សែរយៈ​ទាក់ទង​រកស៊ី​ច្រើន​រវាង​កូរ៉េ​ខាងជើង និង​រុស្ស៊ី ក៏​ដូចជា​ចិន​។ មាន​ខ្សែរយៈ​ខ្លះ​ស្របច្បាប់ ហើយ​ខ្លះ​ទៀត​ពុំ​ស្រប​ច្បាប់​។ តាម​អ្នកស្រី Collins នោះ រុស្ស៊ី​បាន​លប​ជួយ​កូរ៉េខាងជើង យ៉ាង​ស្ងៀមស្ងាត់ ច្រើន​លើក​មក​ហើយ​។​

​គួររំលឹកថា ក្រោយ​ទណ្ឌកម្ម​ពី​ខែ ៩/២០១៧ របស់ UN និង​អាមេរិក​ពី​ការកាត់បន្ថយ​ជំនួញ​ប្រេង​ជាមួយ​កូរ៉េ​ខាងជើង តម្លៃ​ប្រេង​ឆៅ​ប្រទេស​នេះ​បាន​ស្ទះ​ឡើងជា​លំដាប់ ហើយ​ខណៈពេល​នោះ Reuter និង Washington Post ធ្លាប់បាន​ធ្វើ​ការចោទប្រកាន់​រុស្ស៊ី​ថា លប​លួច​ផ្តល់​ប្រេង​ឲ្យ​ប្រទេស​នេះ​។​

​រីឯ​អ្នកជំនាញការ James Brown នៃ​សកល​វិទ្យាល័យ Temple អាមេរិក​វិញ នោះ​ការ​ដែល​រុស្ស៊ី​ផ្តល់​ប្រេង​ឲ្យ​កូរ៉េខាងជើង ពុំមែន​ជា​អាថ​កំបាំង​ទេ ហើយ​រុស្ស៊ី​ក៏​ពុំ​លាក់លៀម​ពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដែរ​។ តាំងពី​មុន​ម្លេះ​រុស្ស៊ី តែង​ប្រឆាំងនឹង​វិធានការ​បង្កើន​សម្ពាធ “​អតិប្បរមា​” ដែល​អាមេរិក បាន​ប្រើ​ចំពោះ​កូរ៉េខាងជើង ព្រោះ​ថា​វា​នឹង​កាន់តែ​ធ្វើឲ្យ​ប្រទេស​នេះ បង្កើន​ឡើង​កាន់តែ​លឿន​ចំពោះ​កម្មវិធី​កាំជ្រួច និង​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​។ រុស្ស៊ី​តែង​ប៉ង​ដោះស្រាយ​វិបត្តិ​ឧបទ្វីប​កូរ៉េ តាមរយៈ​ការទូត​។​

​ថ្ងៃទី ៥/១២ កន្លងមក រុស្ស៊ី បានប្រកាសថា​ក្រុងក្រែម​ឡាំង បាន​ត្រៀម​ដើរ​តួនាទី​ទប់ស្កាត់​ឲ្យ​កូរ៉េខាងជើង​បោះ​ង​បង់​មហិច្ឆិតា​នុយក្លេអ៊ែ​រ ៕ សូ​យ​ន​

×