Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូ​ទីន នឹង​ចូលរួម​ប្រកួត​ការបោះឆ្នោត​មួយ​អាណត្តិ​ទៀត​នៅ​ឆ្នាំក្រោយ​

​ប្រធានាធិបតី​រុស្ស វ្លា​ដឺ​មៀ ពូ​ទីន បាន​និយាយថា លោក​នឹង​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​ដើម្បី​ធ្វើ​ប្រធានាធិបតី​ឲ្យបាន​មួ​យ​អាណត្តិ​ទៀត​ក្នុង​ការបោះឆ្នោត​នា​ឆ្នាំ​ក្រោយ​។​

​ការ​ថ្លែង​របស់​លោក​បាន​ធ្វើឡើង​នៅ​ចំពោះ​មុខ​កម្មករ នៅ​រោងចក្រ​ផលិត​ឡាន​នៅក្នុង​ទីក្រុង​Nizhny Novgorod​។​

​ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​រូបនោះ​បាន​ថ្លែង​ដូច្នេះ​ថា “​ខ្ញុំ​នឹង​ដាក់​បេក្ខភាព​របស់​ខ្ញុំ​សំរាប់​តំណែង​ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្សី​”​។​

​លោក ពូ​ទីន បាន​កាន់​តំណែង​ចាប់តាំងពី​ឆ្នាំ ២០០០​មក​ម្លេះ ដោយ​លោក​ក៏​ធ្លាប់​ធ្វើ​នាយករដ្ឋមន្ត្រី​ផងដែរ​។ ប្រសិនជា​លោក​ឈ្នះ​ការបោះឆ្នោត ក្នុង​ខែ​មិនា ឆ្នាំក្រោយ​ទៀត លោក​នឹង​កាន់តំណែង​ជា​ប្រធានាធិបតី​រហូតដល់​ឆ្នាំ ២០២៤​។​

​អ្នកកាសែត​របស់​ទូរ​ទស្ស​ន៏​រុស្ស​ម្នាក់​ឈ្មោះ Ksenia Sobchak ធ្លាប់បាន​និយាយ​ថា គាត់​នឹង​ចូលរួម​ប្រកួត​ក្នុង​ការបោះឆ្នោត ប៉ុន្តែ​ការបោះឆ្នោត​ប្រជាមតិ​បានបង្ហាញ​ថា លោក ពូ​ទីន នឹង​ឈ្នះ​ការបោះឆ្នោត​យ៉ាង​ងាយស្រួល​។​

​ប្រធាន​បក្ស​ប្រឆាំង​រុស្សី​ដ៏​ធំ ឈ្មោះ Alexei Navalny ត្រូវបាន​គេ​ហាមប្រាម​ជា​ផ្លូវការ​មិនឲ្យ​ចូលរួម​ក្នុង​ការបោះឆ្នោត​ដោយ ដោយសារតែ​គាត់​មាន​ទោស​ពី​បទ​កិប​គេង​ប្រាក់ ប៉ុន្តែ​ប្រធា​បក្សប្រឆាំង​រូបនោះ​បាន​អះអាងថា ការចោទប្រកាន់​លើ​រូបលោក​គឺជា​រឿង​នយោបាយ​។​

​លោក ពូ​ទីន​គឺជា​ប្រធានាធិបតី​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​។ គាត់​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​បុរស​ខ្លាំង​ដែល​អាច​រក្សា​កិត្តិយស​ជា​សកល​របស់​រុស្សី​នៅ​ក្នុង​កិច្ច​អន្តរាគ​ម​ន៏​នៅក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ស៊ី​ល ព្រមទាំង​ការយក​តំបន់គ្រីមៀរ​បស់​អ៊ុយ​ក្រែន​មក​គ្រប់គ្រង​បាន​។​

​ប៉ុន្តែ​អ្នក​រិះគន់ បាន​ចោទប្រកាន់​លោក​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​យក​តំបន់គ្រីមៀម​ក​គ្រប់គ្រ​ង​ដោយ​ខុសច្បាប់ ដែល​ធ្វើឲ្យ​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ​៕ សុភ័ក្ត្រ​

×