Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UN នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​ស្អែក ក្រោយពេល​អា​មេ​រិច​ប្រកាស​ទទួលស្គាល់​ទីក្រុង​ជេ​រូ​សាឡឹម​ជា​រដ្ឋធានី​របស់​អ៊ី​ស្រា​អ៊ែល​

​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ដើម្បី​ធ្វើ​ការពិភាក្សា​គ្នា​លើ​សេចក្តីសម្រេច​របស់​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ដែល​បាន​ប្រកាស​ទទួលស្គាល់​ទីក្រុង​ជេ​រូ​សាឡឹម (Jerusalem) ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែល​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប្រទេស​ជប៉ុន​ដែល​ជា​ប្រធាន​ឆ្លាស់គ្នា​របស់​ក្រុមប្រឹក្សា​។​

​កិច្ចប្រជុំ​ដែល​ស្នើ​ដោយ​ប្រទេស​ចំនួន ៨ រួមមាន អង់គ្លេស អេ​ហ្សី​ប បារាំង អ៊ីតាលី ស៊ុយ​អ៊ែត អ៊ុយ​រា​ហ្គាយ សេណេ​ហ្គាល់ និង​បុ​ឡាវី នឹង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​សុក្រ (​ដែល​ត្រូវ​នឹង​ពេល​យប់​នៅ​កម្ពុជា​)​។​

​ក្រោយពេល​ការប្រកាស​ទទួលស្គាល​ទីក្រុង​ជេ​រូ​សាឡឹម​របស់ ដូ​ណា​ល់ ត្រាំ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បាន​និយាយថា ស្ថានភាព​ចុងក្រោយ​របស់​ទីក្រុង​ជេ​រូ​សាឡឹម​អាច​ដោះស្រាយ​បាន​តែ​តាម​រយៈ​ការចរចារ​ផ្ទាល់​របស់​វា​អ៊ី​ស្រា​អ៊ែល និង​ប៉ាឡេ​ស្ទីន​ប៉ុណ្ណោះ​។​

​លោក Antonio Guterres បាន​បញ្ជាក់បន្ថែម​ថា តែងតែ​បាន​និយាយ​ប្រឆាំង​រហូត​ទៅ​នឹង​រាល់​វិធានការ​ឯកតោភាគី​។​

​ចំនែក​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​បុ​ឡាវី លោក Sacha Sergio Llorenty Soliz បាន​ហៅ​វិធានការ​របស់​លោក ដូ​ណា​ល់ ត្រាំ​ថា​ជា​ការសម្រេចចិត្ត​ធ្វេស​ប្រហែល និង​មាន​គ្រោះថ្នាក់ ដែល​ប្រឆាំង​នឹង​ច្បាប់​អន្តរជាតិ (​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​)​។​

​ស្ថានភាព​របស់​ទីក្រុង​ជេ​រូ​សាឡឹម ដែល​ជា​តំបន់​ពិសិដ្ឋ​របស់​អ៊ី​ស្រា​អ៊ែល និង​ប៉ាឡេ​ស្ទីន គឺ​កំពុង​ស្ថិតក្នុង​ស្ថានភាព​មាន​ជំលោះ​យ៉ាងខ្លាំង​។​

​ប្រទេស​អ៊ី​ស្រា​អ៊ែល​តែងតែ​ចាត់ទុក​ទីក្រុង​ជេ​រូ​សា​ឡឹម​ជា​រដ្ឋធានី​របស់ខ្លួន ហើយ​អា​មេ​រិច​គឺជា​ប្រទេស​ដំបូង​ហើយ​ដែល​នឹង​ប្រកាស​ទទួលស្គាល់​ទីក្រុង​នេះ ចាប់តាំងពី​មាន​ការបង្កើត​រដ្ឋ​ក្នុង​ឆ្នាំ ១៩៤៨​។​

​មន្ត្រីរដ្ឋបាល ដូ​ណា​ល់ ត្រាំ បាន​និយាយថា ការទទួលស្គាល់​ជេ​រូ​សាឡឹម​ជា​រដ្ឋធានី​របស់​អ៊ី​ស្រា​អ៊ែល​ត្រូវបាន​គេ​មើលឃើញ​ថា ជា​ការទទួលស្គាល់​ការពិត​ដោយ​ប្រធានាធិបតី​៕ សុភ័ក្ត្រ​

 

×