បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៧៧ នៃ គ.ស) ដល់ឆ្នាំ (១១៨១ នៃ គ.ស) ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាមជ្វា) ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។
ពិធីបុណ្យអុំទូកមានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក ព្រះរាជាត្រូវរៀបចំព្រះទីនាំងទូកសត្វមករ២ទន្ទឹមគ្នា ធ្វើជាទីព្រ័ត ដែលកម្ពុជាបានប្រារព្ធធ្វើក្នុងរាជព្រះបាទស៊ីសុវត្ថ ក្នុងឆ្នាំ ១៩១៤ ។
នៅក្នុងតឹកតាងនៃចម្លាក់ទូកក្នុង ប្រាសាទបន្ទាយឆ្មារ និង ប្រាសាទបាយ័ន ត្រូវបានគេជឿថា ស្ថាប័ត្យកម្មខ្មែរបានប្រើសប្រាសការរចនាមូដទូកជាច្រើនប្រភេទដូចជា ទូក សត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆា …។ នាពេលចូលដល់ពេលល្ងាច គេមានការលយប្រទីបនៅម៉ោង 7 : 00 PM ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ ដែលមានឈ្មោះថា នាងគង្ហីង ព្រះធរណី ដែលកវីខ្មែរផ្សារភ្ជាប់ទៅនិងរឿងព្រេងនិទានរឿងនាងរំសាយសក់ ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការនេសាទត្រី ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
នៅពេលយប់ តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួច អបអរភាពរុងរឿងសំបូរស្បាយរបស់ជាតិ ។ ចំណែកថ្ងៃទី២ នៃ ពិធីអកអំបុក និងសំពះព្រះខែត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ ព្រះឥន្ទ្រាធិរាជ ដែលក្រឡាខ្លួនជាសត្វទន្សាយហើយបានលះបង់អាយុសង្ខារក្នុងការបំពេញសេចក្ដីស្រែកឃ្លានរបស់បុរសព្រាហ្មណ៍ ដែលសន្យាជាមួយព្រះឥន្ទក្នុងពេលដែលព្រះឥន្ទសាកល្បងភាពសាច្ចៈរបស់បុរសព្រាហ្មណ៍ ដែលសន្យាថាខ្លួនមិនបរបាញ់សម្លាប់សត្វនៅថ្ងៃសីលឡើយ បុរសព្រាហ្មណ៍បានអស់កម្លាំងបានសំរាកបង្កាត់ភ្លើងនៅក្រោមគុម្ពដើមឬស្សីមួយ បុរសព្រាហ្មណ៍បាននិយាយក្នុងចិត្តថា “ជីវិតខ្ញុំនឹងក្ស័យជាមិនខានធ្វើម្ដេចនឹងបានអាហារបរិភោគ” ពេលនោះដោយភាពរំជួលចិត្តរបស់ ព្រះឥន្ទ្រាធិរាជ ដោយឃើញបុរស្សព្រាហ្មណ៍នោះទ្រាំអត់អាហារជិតស្លាប់ ព្រះឥន្ទ្រាធិរាជ ក៏ក្រឡាខ្លួនជាសត្វទន្សាយហើយលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគដល់បុរសព្រាហ្មណ៍នោះមួយរំពេច ។ ក្រោយពេលបុរសព្រាហ្មណ៍ បរិភោគរួច មានភាពតូចចិត្តអាណិតដល់សត្វទន្សាយយ៉ាងខ្លាំង បានបួងសួងព្រះវិស្ណុះសុំឲ្យរូបទន្សាយបានដិតជាប់ក្នុងដួងព្រះច័ន្ទ។ ព្រះវិស្ណុះ បានប្រមើរមើលឃើញការដាក់អាយុសង្ខាររបស់ព្រះឥន្ទ និងការបួងសួងរបស់បុរសព្រាហ្មណ៍ ទ្រង់បានយកថ្មកែវម្នាងសិលាពីឋានសួគ៌គូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទអមជាមួយនិងគុម្ពដើមឬស្សី ចាប់តាំងពីនោះរហូតមក ហើយមនុស្សគ្រប់រូបឃើញរូបទន្សាយច្បាស់នៅថ្ងៃ១៥កើត ។ ក្រោយមកបុរសព្រាហ្មណ៍តែងរៀបចំសែនព្រេនដួងព្រះខែដើម្បីឧទ្ទិសភក្ដីភាពមានចំពោះទន្សាយនោះ ចំណែកអ្នកស្រុកតែងរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់ព្រះឥន្ទ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើផ្លែឈើជារៀងរាល់ឆ្នាំក្រុងនិងខេត្តបានចូលរួមនៅក្នុងមហោស្រពនេះ ប៉ុន្តែការប្រារព្ធពិធីដ៏ធំបំផុតធ្វើឡើងនៅរាជធានីភ្នំពេញដោយមានការប្រណាំងទូកតាមបណ្តោយផ្លូវស៊ីសុវត្ថិ។
សម្រាប់បីថ្ងៃប្រជាពលរដ្ឋមកពីគ្រប់ខេត្តចូលរួមជាមួយអ្នករស់នៅទីក្រុងដើម្បីអបអរដោយយប់និងថ្ងៃ។ ហើយរំលឹកដល់ចុងបញ្ចប់នៃរដូវកាលវស្សារបស់ប្រទេសនេះ ក៏ដូចជាការផ្ទុយស្រឡះនៃលំហូរនៃទន្លេសាប រួមបញ្ចូលទាំងការប្រណាំងទូក និង ការប្រគំតន្ត្រី និង ការទាក់ទាញជាច្រើនលាននាក់ជារៀងរាល់ឆ្នាំ ៕ ដោយ ៖ បញ្ញាស័ក្តិ