យុវជន យុវនារី មិនតិចទេ ដែលមានទម្លាប់ “ទិញ ព្រោះ…ចូលចិត្ត” ជាអាទិ៍ខ្លះមានស្បែកជើង ៤-១០គូ មានទឹកអប់ 4-5 ដប សម្លៀកបំពាក់ឡើងហៀរទូ តែនៅតែ… ចូលចិត្តទិញ ។
ព្រោះតែទិញតាមចំណូលចិត្ត ទើបមិនទាន់ដាច់ខែផង ដាច់…ខ្យល់បាត់ ។
សាកសួរខ្លួនឯងមើលថា តើអាត្មាអញត្រូវការទើបទិញឬ!? ។ ស្តាយណាស់ដែលចម្លើយភាគច្រើនគឺទេ ! ព្រោះខ្ញុំចូលចិត្ត ចង់បានវា ។ គប្បីយល់ថានេះជា “ជំងឺ” ខ្លះគេជាកូនអ្នកមាននោះមិនថ្វីទេ តែខ្លះគឺត្រដរប្រឹងតែម្តង! ។
ទង្វើបែបនេះ គឺការចំណាយលុយមិនចំគោលដៅ ហើយពេលខ្លះក៏ធ្លាប់គិតឡើងវិញ ហើយស្តាយថា ទិញមកធ្វើអ្វី? មែនទេ!?
រឿងគប្បីបំផុតនោះគឺត្រូវថ្លឹងថ្លែងមុនពេលទិញ ។ ទិញព្រោះតម្រូវការចាំបាច់។ សន្សំសំចៃទុកសម្រាប់ចំណាយរឿងសំខាន់ជាង ខណៈវេលាចាំបាច់ ឬការបណ្តាក់ទុនរកស៊ីនៅថ្ងៃក្រោយ ។
ខ្ជះខ្ជាយក៏នាំឲ្យក្រ កំណាញ់ស្វិតពុំប្រាកដក្លាយជាអ្នកមានដែរ។ សំខាន់គឺចាយឲ្យត្រឹមត្រូវ គិតគូរឲ្យបានល្អិតល្អន់ កុំធ្វើអ្វីតាមចិត្តនឹកឃើញ ហើយក៏កាន់តែពុំដើម្បី “ប្រកួតប្រជែង” ដែរ ។
បែបនេះអ្នកនឹងមានឱកាសក្លាយជាអ្នកមាន! ៕
ចន្ទ្រា