នៅថ្ងៃទី៦ ខែវិច្ឆិកា នាងNur Faeza Sulaiman អាយុ២៦ឆ្នាំ រស់នៅភូមិ Padang Jambu ប្រទេសម៉ាឡេស៊ី កំពុងត្រៀមដោះសម្លៀកបំពាក់ដើម្បីមុជទឹក ព្រោះទើបមកពីផ្សារ ស្រាប់តែនាងសម្លឹងឃើញជនល្មើសកំពុងតាម លបមើលនាង។នាងស្រែកខ្លាំងៗសុំឱ្យអ្នកជិតខាងជួយ ហើយក៏ទាញយកទូរស័ព្ទថតមុខជនល្មើសដែលកំពុង ប្រឹងរត់គេចខ្លួនតាមបង្អួចតូចមួយ។

Sulaiman ពោលថា៖ នាងទើបមករស់នៅទីនេះបានប្រមាណ១ឆ្នាំ ហើយបុរសវ័យ៤០ឆ្នាំរូបនោះពិតជាមានការ ប៉ុនប៉ងធ្វើបាបនាង ហើយនាងអំពាវនាវថា «ប្រសិនបើអ្នកណាបានឃើញបុរសរូបនេះ សូមមេត្តារាយការណ៍ប្រាប់ប៉ូលិស។ វាបានឈ្លបចូលផ្ទះខ្ញុំ ហើយលួចមើលខ្ញុំមុជទឹក»។ ខ្ញុំក៏បានប្តឹងប៉ូលិសហើយដែរ។

បច្ចុប្បន្ន ប៉ូលិសកំពុងបន្តស៊ើបអង្កតស្វែងរកបុរសមានជំងឺ«ស្នេហ៍តាមភ្នែក»ម្នាក់នេះ៕សូយន