តាកែវ៖ គ្រួសារតូចមួយរស់នៅផ្ទះជួលប្រកដរបរលក់បាយលើចិញ្ចើមផ្លូវជាប់របងមណ្ឌលកុមារកំព្រាខេត្តតាកែវ បានសម្តែងនៅការខកចិត្តនៃក្តីសង្ឃឹមរបស់ខ្លួនក្នុងការប្រកបរបរលក់បាយ និងមីឆា ដើម្បីទទួលបានកម្រៃសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារនោះ ឥឡូវ ត្រូវបានលោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវ ចុះហត្ថលេខាឯកភាពលើក្រដាសមួយសម្លឹករបស់ ប្រធានមណ្ឌលកុមារកំព្រារខេត្តតាកែវ លើហេតុផលជាច្រើន ដែលបានចោទទៅលើទីតាំងលក់ដូររបស់គាត់ថា ការលក់ដូររបស់ពួកគាត់ គឺបានប៉ះពាល់ដល់សុខសុវត្តិភាពកុមារ ដែលរស់នៅក្នុងមណ្ឌល បង្ករអោយមានសម្លេងឡូឡារំខានដល់ ការសិក្សារបស់កុមារ ថែមទាំងមានសម្រាម និងកាកសំណល់ នាំអោយមានក្លិនមិនល្អថែមទៀត ។
លោក ផង់ សុភ័ក្រ ជាអ្នកលក់បាយ និងម៉ីឆាបាននិយាយរៀបរាប់លើហេតុផលជាច្រើនដែលផ្ទុយពីការចោទប្រកាន់របស់ប្រធានមណ្ឌល ដូចក្នុងសេចក្តីជូនដំណឹងនោះថា លោក លក់ដូរ គឺបានរៀបចំ និងសម្អាតទីធ្លានៅតាមរបងនេះ និងមិនបានបង្ករអោយមានសម្លេងរំខានអ្វីឡើយ មួយវិញទៀតទីធ្លានៅទីនេះគឺលោកជាមួយនិងក្រុមគ្រួសារគឺបានសម្អាតគ្រប់ពេល ជារៀលរាល់ថ្ងៃ ទាំងព្រឹក ទាំងល្ងាច ព្រោះខ្លាចប៉ះពាល់ដល់បរិស្ថាន ។ ក្នុងនោះដែរ លោកបានធ្វើការសុំអនុញ្ញាតលក់ដូរនៅជាប់របងមណ្ឌលកុមារកំព្រានេះ ដែលដោយនិងព្រមសម្អាតទីនេះមិនអោយមានសម្រាម និងប៉ះពាល់អ្វីដល់មណ្ឌលកុមារកំព្រានោះឡើយ។
បុរសជាមេគ្រួសារតូចមួយដែលកំពុងអង្គុយអោបកូនបានបញ្ចេញនៅទឹកមុខរបស់ខ្លួនដែលស្តែងចេញពីការអស់សង្ឃឹមនៅក្នុងចិត្តយ៉ាងខ្លាំង បើសិនជាគាត់ត្រូវបានរោះរើទីកន្លែងលក់ដូរនៅទីនេះចេញ ជីវភាពគ្រួសាររបស់គាត់ច្បាស់ជាជួបការខ្វះខាតច្រើន ។ តាកែវ