Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី យក​ឧទ្ធម្ភាគចក្រ​ចំនួន​២​គ្រឿង មក​ហោះ​បង្អូត​ពី​គុណភាព​នៅ​កម្ពុជា​

​ភ្នំពេញ ​៖ ក្រុមហ៊ុន RUSSIAN HELICOPTER របស់​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​យក​ឧទ្ធម្ភាគចក្រ​ចំនួន​២​គ្រឿង ប្រភេទ Ansat និង MI-171A2 មក​បង្អូត និង​ហោះហើរ​សាកល្បង​នៅ​កម្ពុជា ដើម្បី​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ ឧស្សាហកម្ម​ផលិត​យន្តហោះ​Kazan Helicopters របស់​សហព័ន្ធ​រុស្ស៊ី បាន​នាំយក​ឧទ្ធម្ភាគចក្រ​ប្រភេទ​ថ្មី​ទាំងនេះ ទៅ​ចូលរួម​ហោះហើរ​បង្ហាញខ្លួន ក្នុង​ពិព័រណ៍​អាកាស និង​អវកាស​នៅ​ខេត្ត​ស៊ូ​ហៃ ប្រទេស​ចិន ដោយ​ទទួលបាន​ការគាំទ្រ និង​ការបញ្ជាទិញ​ពី​ប្រទេស​ចិន​ផង​ដែរ កាលពី​ពេល​ថ្មីៗ​នេះ មុន​នាំមក​ប្រទេស​កម្ពុជា​។​

​ក្នុង​ពិធី​ហោះហើរ​សាកល្បង នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​មាន​ការចូលរួម​ពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាននិងកំពុង​អញ្ជើញ ទស្សនា​ការតាំងពិព័រណ៍ បង្ហាញ​ការហោះហើរ ។​

​សូម​រំលឹក​ថា ការតាំងពិព័រណ៍​ឧទ្ធម្ភាគចក្រ​ទាំងនេះ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ ​ក្នុងនោះ​មាន​វិស័យ​សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវអាកាស ដែល​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ ​សំដៅ​លើកកម្ពស់​ការអភិវឌ្ឍ​ផលិត និង​ការនាំចេញ​ផលិតផល​បច្ចេកវិទ្យា ផ្នែក​ឧស្សាហកម្ម​ទំនើប​របស់​រុស្ស៊ី មក​កាន់​កម្ពុជា​​ក៏ដូចជា​នៅ​លើ​ពិភពលោក ។​

​នាយទាហាន កងទ័ព​ជើង អាកាស​កម្ពុជា លោក ឃួន ថោង​ស៊ីន បាន​ថ្លែងថា ឧទ្ធម្ភាគចក្រ​ប្រភេទ​ថ្មី ទំនើប​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុង ក្រោយ​២​គ្រឿង​របស់​ប្រទេស​រុស្ស៊ី បាន​មកដល់​មូលដ្ឋាន​កងទ័ព​ជើង អាកាស​ពោធិ៍ចិនតុង នៅវេលា​ម៉ោង ១១៖៥០​នាទី ថ្ងៃទី​១៩​ខែ វិច្ឆិកា​នេះ ។​

​សូ​បញ្ជាក់ថា ឧទ្ធម្ភាគចក្រ Mi-171A2 បាន​ធ្វើ​ទំនើបកម្ម​ដំបូង ។ ឧទ្ធម្ភាគចក្រ Mi-171A2 ត្រូវបាន​សម្របសម្រួល​ហើយ​បំពាក់​ដោយ​ម៉ាស៊ីន Klimov VK2500PS ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​គឺ​មាន 2,400shp (1,790kW) ។ ត្រូវ​បាន​កើនឡើង​ដល់ 150kt (280 គម / ម៉ោង​) ។ លើសពីនេះ​ទៀត​វា​ទទួលបាន 5t ។​

​ការធ្វើឱ្យ​ប្រសើរឡើង​បន្ថែមទៀត​លើ​យានយន្ត​មុន​របស់​ខ្លួន រួមបញ្ចូល​ទាំង​គ្រឿងបន្លាស់ ប្រព័ន្ធ​ឌីជីថល​ឌីជីថល​ថ្មីៗ ពី​ក្រេត​របស់​រុស្ស៊ី​និង​ផ្លុំ​កន្ទុយ​រាង​ត្រីកោណ​ថ្មី​។​

​ការបញ្ជា​ទិញ​ផ្សេងទៀត សម្រាប់​ប្រភេទ​នេះ មិន​ច្បាស់​ទេ ប៉ុន្តែ​ទាំង​ក្រុមហ៊ុន Sberbank Leasing និង​ក្រុមហ៊ុន UTair ​បាន​ផ្សព្វផ្សាយ​ឧទ្ធម្ភាគចក្រ​នេះ ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​នៅ​ខែ​ឧសភា​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

×