ព្រះសីហនុ ៖ សេចក្ដីថ្លែងការណ៍ របស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញថា ប្រធានបទ ដែលនឹងលើកយកមកនិយាយ ឬថ្លែង ក្នុងឱកាសពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៦៩ ឆ្នាំ២០១៧នេះ គឺ “យើងទាំងអស់គ្នាត្រូវការ យុត្តិធ៌ម សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងកិច្ចគាំពារសង្គមសម្រាប់កសិករនៅកម្ពុជា”។
តំណាងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ស៊ី.ស៊ី.អែហ្វ.ស៊ី. (CCFC) ប្រចាំខេត្តព្រះសីហនុ លោក យូ វាសនា អោយអ្នកយកព័ត៌មាន CEN.COM.KH ដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៧ថា សមាគមនេះ នឹងរៀបចំអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៦៩ ឆ្នាំនេះ នាម៉ោង ២ រសៀលថ្ងៃសុក្រ ទី៨ ខែធ្នូ នាសាលប្រជុំធំ របស់សាលាខេត្តព្រះសីហនុ។
លោក យូ វាសនា ឲ្យដឹងថា ទិវានេះចូលរួមជាកិត្តិយស ដោយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងតំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងសហគមន៍ ឬកសិករមកពីតាមខេត្តមួយចំនួន ព្រមទាំងតំណាងមន្ត្រីរាជការក្រោមឱវាទ នៃរដ្ឋបាលខេត្តព្រះសីហនុ ជាច្រើនស្ថាប័នទៀតចូលរួម៕ ដោយ៖ ដែន សីមា
ខាងក្រោមនេះ គឺជាសេចក្តីថ្លែងការណ៍ របស់ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៦៩ ឆ្នាំ២០១៧៖