សុដន់កែកុនរបស់ស្ត្រីថៃម្នាក់ ស្រាប់តែបានផ្ទុះធ្លាយចេញគួរឲ្យរន្ធត់ នៅក្នុងអំឡុងពេលរួមភេទ បន្ទាប់ពីនាងក៏បានដឹងនូវអាការៈមិនសូវស្រួល ក្នុងរយៈពេល១ឆ្នាំក្រោយមក ។
Coconust បានរាយការណ៍ថា ២ឆ្នាំកន្លងមកនេះ នាង Preeyaporn បានទទួលយកការវះកាត់ពង្រីកដើមទ្រូង 425cc របស់នាង ពីគ្លីនិកមួយ ហើយវាបង្ហាញភាពល្អប្រសើរនៅគ្រាដំបូង ។
នាងបានចែករំលែកថា សុដន់ខាងឆ្វេងរបស់នាង បានបង្កការឈឺចាប់ នៅពេលមិត្តប្រុសរបស់នាង ស្ទាបច្របាច់វា នៅពេលពួកគេកំពុងដេកនៅជាមួយគ្នា ។ នាងត្រូវបានដកស្រង់សម្តីដោយនិយាយថា៖ «ខ្ញុំកំពុងរួមភេទជាមួយមិត្តប្រុសរបស់ខ្ញុំ តើអ្នកមានដឹងទេ គឺពួកយើងកំពុងលេង… រវាងបុរស និងស្ត្រី ។ គាត់បានច្របាច់វា (សុដន់ខាងឆ្វេងរបស់ខ្ញុំ) ដូចដែលគាត់ធ្វើតាមធម្មតា» ។
នាងបន្តថា៖ «បន្ទាប់មក សុដន់របស់ខ្ញុំស្រាប់តែទន់ខ្លាំង ហើយខ្ញុំមានអារម្មណ៍ឈឺផ្សាតិចៗ ។ ប៉ុន្តែ មិត្តប្រុសខ្ញុំ គាត់នៅតែបន្តច្របាច់វា» ។
ទោះយ៉ាងណា នាងបានច្រានចោលការឈឺចាប់នេះ និងបន្តរស់នៅតាមធម្មតា ។ នាងពុំបានដឹងពីភាពធ្ងន់ធ្ងរនៃការឈឺចាប់របស់នាង រហូតដល់រយៈពេល១ឆ្នាំមកក្រោយ ។ Preeyaporn បានពន្យល់ថា នៅពេលសុដន់របស់នាងចាប់ផ្តើមមានបញ្ហាខុសប្រក្រតី នាងបានធ្វើការស្រាវជ្រាវនៅលើអ៊ិនធើរណែត ហើយបានរកឃើញថា សុដន់កែកុនរបស់នាងអាចធ្លាយ ។ ជាការពិតណាស់ គឺវាបានខូចមែន ។
វេជ្ជបណ្ឌិតបាននិយាយថា សុដន់របស់ Preeyaporn មានបញ្ហាធ្លាយបែបនេះ គឺដោយសារកំហុសមួយ ដែលត្រូវបានធ្វើឡើងដោយអតីតគ្រូពេទ្យវះកាត់របស់នាងតែម្តង ។ វេជ្ជបណ្ឌិតក៏បានគិតថា គ្រូពេទ្យវះកាត់នោះ អាចធ្វើកំហូសមួយ នៅពេលគាត់ដេរភ្ជិតសុដន់របស់នាងបន្ទាប់ពីបញ្ចុះរួចរាល់ ៕ ដោយ៖ ចន្ទី (ប្រភព៖ worldofbuzz)