នេះគឺជាខណៈពេលដ៏រន្ធត់មួយ ដែលអ្នកជិះកង់គ្មានការប្រុងប្រយ័ត្នម្នាក់ ប៊ិះត្រូវបានបុកស្លាប់ដោយរថភ្លើង១ខ្សែទៅហើយ នៅពេលបុរសនោះបានជិះឆ្លងកាត់ផ្លូវរបស់វាយ៉ាងប្រញាប់ប្រញាល់គ្មានគិតពីគ្រោះថ្នាក់បែបនេះ ។
វីដេអូឃ្លីបពីកាមេរ៉ាឃ្លាំមើល ស្ថិតនៅលើផ្លូវដែកមួយ នៅក្នុងប្រទេស Netherland បានបង្ហាញឲ្យឃើញអ្នកជិះកង់ម្នាក់ កំពុងរង់ចាំនៅផ្នែកខាងស្តាំម្ខាងនៃផ្លូវដែក ខណៈរថភ្លើងតូច១ខ្សែកំពុងឆ្លងកាត់ ។
បន្ទាប់រថភ្លើងខ្នាតតូចនោះ បានឆ្លងផុត បុរសរូបនេះក៏បានបន្តជិះកង់ឆ្លងកាត់ ប៉ុន្តែ ដោយសារតែបាំងកន្ទុយរបស់វា ពុំអាចមើលឃើញរថភ្លើងពណ៌លឿង១ខ្សែទៀតចូលមកដល់ក្នុងល្បឿនដ៏លឿន ហើយស្របពេលខ្លួនបានជិះចូលដល់ចំណែកផ្លូវដែកទី២ទៅហើយ គាត់ក៏បានបង្ខំចិត្តជិះឆ្លងកាត់ទាំងប្រថុយជីវិតតែម្តង ។
ពិតជាសំណាងណាស់ ដែលអ្នកជិះកង់រូបនេះ អាចគេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ត្រឹមតែប៉ុន្មានចុងស្រូវប៉ុណ្ណោះ ៕ ដោយ៖ ឧត្តម (ប្រភព៖ Dailymail)