Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

JOTUN ផ្តល់ជូន​នូវ​ពណ៌​ដ៏​ស្រស់​ស្អាត​សម្រាប់​មហោស្រព​សិល្បៈ​ទីក្រុង​កម្ពុជា​

​ភ្នំពេញ​-​សម្រាប់​ឆ្នាំ​ទី​បី​សិល្បករ​ក្នុងស្រុក​និង​អន្តរជាតិ​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​គូរគំនូ​រលើ​ផ្ទាំងគំនូរ​ដ៏​ធំ​អស្ចារ្យ​នៅ​ទីតាំង​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​។ JOTUN ជា​ម៉ាក​ថ្នាំលាប​មកពី​ប្រទេសន័​រវ៉េ​កំពុងធ្វើការ​គាំទ្រ​ដល់​សកម្មភាព​មួយ​នេះ​និង​បង្កើត​ភាព​ច្នៃប្រឌិត​ដែល​អាច​ធ្វើទៅបាន​ដោយ​ផ្តល់​នូវ​ថ្នាំលាប​ដ៏​ល្អ​បំផុត​ដល់​សិល្បករ​។​ ​អ្នកទស្សនា​ក៏​អាច​ចូលរួម​រីករាយ​ជា​មួយ​ការប្រគំ​តន្ត្រី​ការសម្តែង​សិល្បៈ និង​ការតាំងពិព័រណ៍​ទោល​ផងដែរ​។​

​រាជធានី​ភ្នំពេញ ថ្ងៃទី 7 ខែ​ធ្នូ ឆ្នាំ​2017 ព្រឹត្តិការណ៍​ដើម្បី​លើកកម្ពស់​ភាព​ច្នៃប្រឌិត​និង​ការបង្កើត​ថ្មី​ ​ក្នុងអំឡុងពេល 4 ថ្ងៃ​ប្រជាជន​កម្ពុជា​ជនបរទេស​និង​អ្នកដំណើរ​នឹង​មាន​ឱកាស​ទទួលបាន​នូវ​បទពិសោធ ការយល់ដឹង​អំពី​សិល្បៈ​ថ្មីៗ​ ​និង​វប្បធម៌​នៃ​រាជធានី​។ Laetitia Troussel ជា​អ្នកនិពន្ធ​និង​ជា​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​មានប្រសាសន៍ថា “​ទស្សនីយភាព​សិល្បៈ​តាម​ដងផ្លូវ​នៅ​កម្ពុជា​នៅ​មាន​ភាព​ក្មេងខ្ចី​នៅឡើយ ការសន្យា និង​ថាមវន្ត​ដែល​យើង​មាន​​ជា​មោទនភាព​ក្នុង​ការជួយ​ឱ្យ​សិល្បៈ​មួយ​នេះ​លេចចេញ​ជា​ផ្លែផ្កា​និង​មាន​ភាព​រីកចម្រើន​!”​។​

​អ្នកជំនាញ​សិល្បៈ​គំនូរ​បែប​សម្រុះសម្រួល​វប្បធម៌​ជនជាតិ​បារាំង ដែល​រស់​នៅ​រាជធានី​ភ្នំពេញ​រូបនេះ បាន​ចាប់ដៃ​ជាមួយ​
Chifumi និង​ThéoVallier ដែល​ជា​សិល្បករ​គំនូរ​តាម​ដងផ្លូវ​ដ៏​ល្បីល្បាញ​ពីរ​រូប​ដោយសារ​តែ​សា្ន​ដៃ​សិល្បៈ​គំនូរ​ដ៏​មាន​ភាព​ទាក់ទាញ​របស់​ពួកគេ​ពី​​សិល្បៈ​ខ្មែរ​និង​វប្បធម៌​នៅ​ជុំវិញ​ទីក្រុង​ចូលរួម​សម្រាប់​ភាព​ច្នៃប្រឌិត​សិល្បៈ​ក្នុង​កម្មវិធី​នេះ​។​

​ក្រៅ​ពី​ការ​គូរ​គំនូរ​ដោយផ្ទាល់​កម្មវិធី​នេះ នឹង​បង្ហាញ​ពី​ទម្រង់​ផ្សេងៗ​នៃ​ភាព​ច្នៃប្រឌិត ដែល​ទាក់ទង​នឹង​សិល្បៈ​តាម​ដងផ្លូវ​តាមបែប​វិធីសាស្ត្រ​ផ្សេង​​ៗ​គ្នា​របស់​ពួកគេ​ដូចជា​ការថតរូប​របស់​វិចិត្រករ​ទីក្រុ​ង​រូបចម្លាក់​ដែល​បាន​រក​ឃើញ​ធ្វើ​ពី​លោហធាតុ​សិល្បៈ​ក្បាច់គុន​នៅតាម​ដងផ្លូវ ជាដើម​…​គោលបំណង​នៃ​សិល្បៈ​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ការបង្កើត​ដែល​មាន​ភាពងាយស្រួល​ហើយ​អ្នក​ទាំងអស់​គ្នា​ក៏​អាច​ចូលរួម​បាន​ដែរ​សូម្បីតែ​ជាមួយនឹង​មធ្យោបាយ​តិច​តួចក្តី​។​

​សិល្បករ​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ​នឹង​ទទួលបាន​តំណាង​ស្មើៗ​គ្នា​ហើយ​កម្មវិធី​នេះ​ផ្ទាល់​​គឺជា​ឱកាស​សម្រាប់​សិល្បករ​ខ្មែរ​វ័យក្មេង​ដើម្បី​ទទួលបាន​នូវ​ការទទួលស្គាល់​និង​ធ្វើឱ្យ​ស្នាដៃ​សិល្បៈ​របស់​ពួកគេ​កាន់តែ​មាន​ភាព​វិវឌ្ឍ​ផងដែរ​។​ ​អ្នក​រៀបចំ​កម្មវិធី​នេះ​ផ្ទាល់​មាន​គោលបំណង​ចង់ឱ្យ​អ្នក​គ្រប់​គ្នា​បាន​ចូលរួម​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​នេះ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រឹត្តិការណ៍​មួយ​នេះ​មិន​ត្រូវបាន​បង់ប្រាក់​ដើម្បី​ចូលរួម​ទស្សនា​នោះទេ លើកលែង​តែ​ដំណើរ​កម្សាន្ត​តាម​ម៉ូតូ​កង់​បី​នៅ​ថ្ងៃ​ទី 10 ខែ​ធ្នូ​ ដែល​ជា​ការធ្វើដំណើរ​ទៅកាន់​ទីតាំង​នានា​ចំនួន 15 កន្លែង​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​នឹង​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ចូលរួម​។​

JOTUN ជា​ដៃគូ​ដ៏​ល្អឥតខ្ចោះ​ក្នុង​​ការគាំទ្រ​សិល្បៈ​នៅ​កម្ពុជា​​ម៉ាក​ថ្នាំលាប​ដ៏​ល្បី​មួយ​នេះ​នឹង​ចូលរួម​គាំទ្រ​ដល់​ព្រឹត្តិការណ៍​នេះ​ជា​លើកដំបូង​។​

​លោក Svein Johan Stub ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន JOTUN បានឱ្យដឹងថា​: ​អ្វី​ដែល​យើង​ចូលចិត្ត​អំពី​សិល្បៈ​នៅ​តាម​ដងផ្លូវ​គឺថា​សិល្បៈ​នេះ​អាច​ផ្លាស់ប្តូរ​ទាំងស្រុង​នូវ​បុគ្គលិកលក្ខណៈ​នៃ​អគារ​មួយ​ដែល​មាន​រូបរាង​សាម​​ញ្ញ​បំផុត​​អោយ​​ក្លាយជា​អាគារ​មួយ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​។​នេះ​គឺជា​ថាមពល​នៃ​ថ្នាំលាប​ដោយ​ធ្វើការ​ជ្រើសរើស​ពណ៌​អោយ​សមស្រប​ជាមួយ​
​នឹង​រូបគំនូរ នោះ​វា​នឹង​ផ្តល់​ភាពងាយស្រួល​ក្នុង​ការបង្ហាញ​ពី​បុគ្គលិកលក្ខណៈ​និង​ភាព​ច្នៃប្រឌិត​របស់​មនុស្ស​ម្នាក់ៗ​! “​។​

​ក្រុមហ៊ុន​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​គំនិត​នៃ​ការដាក់បញ្ចូល​បុគ្គលិក​លក្ខណៈ​រាជធានី​ភ្នំពេញ​ទៅ​ក្នុង​វេទិការ​មួយ​នេះ​ដែល​ធ្វើឱ្យ​ទីក្រុង​ទទួលបាន​ចំណាប់​អារម្មណ៍​ចំពោះ​ការផ្លាស់ប្តូរ​នៅ​ល្បឿន​ពន្លឺ​។ ​លោក Stub ​បាន​បន្ថែមទៀតថា​: យើង​ធ្លាប់​និយាយ​ថា​ថ្នាំលាប​របស់​យើង​បាន​ជួយ​បង្កើន​នូវ​សោ​ភណ្ឌ​ភាព​ផ្ទះ​ ​និង​អាគារ​ជាច្រើន​ដែល​ក្រុមហ៊ុន​ផ្ទាល់​ក៏​ជា​អ្នកផ្គត់ផ្គង់​ថ្នាំលាប​សម្រាប់​ប៉ម​អេ​ហ្វែល​នៅ​ទីក្រុង​ប៉ារី​សនិង​បាន​ផ្តល់​នូវ​សោ​ភណ្ឌ​ភាព​ពណ៌​ដល់​បូរី​ និង​អាគារ​ជាច្រើន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​ផងដែរ​។​

“​ការលើកទឹកចិត្ត​ដល់​ស្នាដៃ​គំនូរ​ខ្នាត​ធំ​នៅ​ទី​សាធារណៈ​និង​ឯកជន​នៅ​ជុំវិញ​ទីក្រុង​គឺជា​វិធីសាស្ត្រ​ល្អ​មួយ​ក្នុង​ការផ្តល់​នូវ​អ្វីៗ​ដែល​ល្អ​ដល់​ប្រជា​ជន​នៅ​រាជធានី​ភ្នំពេញ​និង​ជា​ការ​អរគុណ​យ៉ាង​កក់ក្តៅ​ចំពោះ​ការយក​ទុកចិត្ត​ដាក់​នូវ​ស្លាក​សញ្ញា​ថ្នាំលាប​របស់​យើង​” ។​
JOTUN ក៏​នឹង​ផ្តល់ជូន​អ្នកទស្សនា​ទាំងអស់​នូវ​ឱកាស​ដើម្បី​ឈ្នះ​រង្វាន់ Fujifilm Instax mini 9 តាមរយៈ​ការប្រកួត​ថតរូប​Selfie
​ក្នុង​កម្មវិធី​នេះ​ផងដែរ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ https://www.facebook.com/jotun.kh/៕​ ដោយ ៖ ក្រុមហ៊ុន

 

×