Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​អបអរសាទរ​ដែល​ល្ខោនខោល​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង ព័​រល្វី សាធារណរដ្ឋ​ម៉ូ​រី​ស​

spot_img

​នៅ​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា​ឆ្នាំ ២០១៨​នេះ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ព័​រល្វី សាធារណរដ្ឋ​ម៉ូ​រី​ស បាន​អនុម័ត​យល់ព្រម​ចុះ​ល្ខោន​ខោល ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​តាម​សេចក្តីសម្រេច Decision 13.COM.10.a.3 ។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានឲ្យដឹងថា​ ការសម្រេច​របស់​គណៈ​ក​ម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូណេស្កូ​នៅពេលនេះ​គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​និង​ការខិតខំ​ពុះពារ​ចូលរួម​យ៉ាង​សកម្ម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដោយមាន​កិច្ចសហការ​គាំទ្រ​យ៉ាង​​​ផុសផុល​ពី​សិល្បករ អង្គការ​សមាគម សង្គម​ស៊ីវិល ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការជួយ​គាំទ្រ​លើកទឹកចិត្ត ពី​មហាជន​និង​ស្រទាប់​​​យុវជន​កម្ពុជា​ទាំងមូល​ទើប​យើង បាន​ទទួល​នូវ​លទ្ធផល​ជោគជ័យ​នៃ​ការដាក់​បញ្ចូល​នូវ​ល្ខោនខោល​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ដ៏​ត្រចះត្រចង់​នេះ​។ បេតិកភណ្ឌ​វប្បធម៌​រូបិយ​របស់​ជាតិ​យើង​បាន​រួមចំណែក​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជា​ណាចក្រក​ម្ពុ​ជាល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​ព្រមទាំង​ជា​តួអង្គ​មួយ​ដ៏​លេចធ្លោ​នៅ​លើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​ថែមទៀត​ផង។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​ថែរក្សា​ការពារ និង​លើកតម្កើង​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​យើង​៕​ ដោយ​ ៖​ កូឡាប​

spot_img
×