មន្ត្រីរដ្ឋបាលខេត្ត Udon Thani និងកងទ័ព បានឆ្មក់ចូលហាងមួយ នៅស្រុក Muang នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ និងបានរកឃើញអ្នកផឹកស៊ីមិនគ្រប់អាយុចំនួន ១៥៩ នាក់ នៅខាងក្នុងនោះ ។
ការឆ្មក់ចូលប្រឆាំងនឹងបាររាត្រីមួយ ស្ថិតនៅលើផ្លូវ Tambon Mak Khaeng នៅស្រុក Muang នេះ ត្រូវបានដឹកនាំដោយអភិបាលខេត្ត Udon Thani លោក Pramote Thanyapuet នៅម៉ោង ១ និង ៣០ នាទីព្រឹក ។ មន្ត្រីបានរកឃើញថា ភ្ញៀវជាច្រើននៅតែកំពុងផឹកស៊ី និងរាំ ក្រោយម៉ោងត្រូវកំណត់បិទ ១ និង០០ នាទី ។ អាជ្ញាធរ បន្ទាប់មកបានពិនិត្យអត្តសញ្ញាណប័ណ្ណសម្គាល់របស់ភ្ញៀវទាំងអស់នោះ និងបានរកឃើញថា ២នាក់ក្នុងចំណោមពួកគេមានអាយុក្រោម ១៥ ឆ្នាំ, ៣នាក់ស្ថិតក្រោមក្រោមអាយុ ១៧ ឆ្នាំ និង ១៤៤ នាក់ទៀត មានអាយុពី ១៨ ឆ្នាំទៅ ១៩ ឆ្នាំ ។
លោក Thani បាននិយាយថា ការឆ្មក់ចូលនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងថា បារនេះបានអនុញ្ញាតឱ្យមនុស្សវ័យក្មេងអាយុក្រោម ២០ ឆ្នាំ ចូលផឹកស៊ីខាងក្នុងនោះ ។
លោកបានមានប្រសាសន៍ថា ម្ចាស់បារនេះនឹងត្រូវបានចោទប្រកាន់ពីបទរំលោភម៉ោងបិទការលក់ភេសជ្ជៈ បន្ទាប់ពីធ្វើល្មើសនឹងច្បាប់អនុញ្ញាតឱ្យច្រើនម៉ោង និងអនុញ្ញាតឱ្យមនុស្សអាយុក្រោមអាយុ ២០ ឆ្នាំ ចូលក្នុងកន្លែងកម្សាន្ត និងលក់ភេសជ្ជៈដល់អ្នកដែលមានអាយុក្រោម ២០ ឆ្នាំ ។
គួរបញ្ជាក់ផងដែរ កាលពីយប់អាធ្រាត្រថ្ងៃទី២៨ វិច្ឆិកា ប៉ូលីសក៏បានចាប់ខ្លួនយុវជនប្រុសស្រីជាង ១០០ នាក់ នាក់ នៅក្នុងក្លឹបកម្សាន្តមួយ និងរកឃើញគ្រឿងញៀនជាវត្ថុតាង ៕ ដោយ៖ ចន្ទី (ប្រភព៖ The Nation)