ជំងឺរលាកថ្លើមប្រភេទ B គឺជាការបង្ករោគធ្ងន់ធ្ងរនៅក្នុងថ្លើម ដែលបណ្តាលមកពីមេរោគរលាកថ្លើមប្រភេទ B (Hepatitis B Virus) ។
សម្រាប់មនុស្សមួយចំនួន ជំងឺនេះ ហាក់នឹងវិវត្តទៅរក សភាពរុំាំរ៉ៃ ដែលអាចនឹងឈានទៅដល់ ការចុះខ្សោយនៃមុខងាររបស់ថ្លើម, ជំងឺមហារីកថ្លើម ឬ ក្រិនថ្លើម ជាស្ថានភាពមួយ ដែលនឹងធ្វើអោយមានសម្លាកជាអាចិន្ត្រៃយ៍នៅលើសាច់ថ្លើម ។
ជាធម្មតា សញ្ញា និង រោគសញ្ញារបស់ជំងឺរលាកថ្លើមប្រភេទ B តែងលេចមានឡើងក្នុងរយៈពេល ប្រហែលជា ៣ខែ បន្ទាប់ពីអ្នកបានឆ្លងនូវមេរោគនេះ ហើយវាអាចមានសភាពពីកម្រិតស្រាល ទៅ រកសភាពធ្ងន់ធ្ងរ។
សញ្ញា និងរោគសញ្ញារបស់ជំងឺនេះ រួមមានដូចជា ៖
– ឈឺពោះ
– ទឹកនោមពណ៌លឿងឌិត
– មានគ្រុនក្តៅ
– ឈឺសន្លាក់
– មិនសូវឃ្លានបាយ
– ចង្អោរ ឬ ក្អួត
– ចុះខ្សោយ និង អស់កម្លាំង
– ស្បែក និង សាច់គ្រាប់ភ្នែកប្រែជាពណ៌លឿង៕ សុភ័ក្ត្រ
ប្រភព៖ Health