Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការផ្លាស់ប្តូរ​ជារឿយៗ​នៃ​គំរូ​អាជីវកម្ម​របស់ PPCBank ដើម្បី​ប្រែក្លាយ​ទៅ​ជា​ធនាគារ ដែល​គិត​ពី “​អតិថិជន​ជា​ស្នូល​”

​ភ្នំពេញ ៖ កត់សម្គាល់​ជា​ទសវត្សរ៍​ដំបូង​របស់​ធនាគារ PPCBank នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ធនាគារពាណិជ្ជ​មួយ​នេះ​ក៏​មាន​ការផ្លាស់ប្តូរ​សំខាន់ៗ​ផងដែរ​ក្នុង​ស្ថាប័ន​របស់​ខ្លួន ជាពិសេស​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ចាប់តាំងពី​ត្រូវ​បាន​កាន់កាប់​ដោយ​ម្ចាស់​ហ៊ុន​ធំៗ ស្របគ្នា​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស របស់​ប្រទេស​ក្នុង​អំឡុង​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

ធនាគារ​ពាណិជ្ជកម្ម​មួយ​នេះ​ក៏​បាន​ឃើញ​មាន​ការផ្លាស់ប្តូរ​សំខាន់ៗ​ផងដែរ​ក្នុង​ស្ថាប័ន​របស់​ខ្លួន ជាពិសេស​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ចាប់តាំងពី​ត្រូវ​បាន​កាន់កាប់​ដោយ​ម្ចាស់​ហ៊ុន​ធំៗ​។ នេះ​បើ​តាម​លោក Shin Chang Moo អគ្គនាយក​ធនាគារ PPCBank ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៥​ខែ​ធ្នូ​ឆ្នាំ​២០១៨ នៅ​សាខា​ធនាគារ PPCBank បឹងត្របែក​។​

​ធនាគារ PPCBank បាន​កែប្រែ​គំរូ​អាជីវកម្ម​របស់​ខ្លួន​បន្តិចម្តងៗ ក្នុងការ​ក្លាយ​ជា​ធនាគារ​ដែល​គិតពី “​អតិថិជន​ជា​ស្នូល​” ដើម្បី​ផ្តល់​សេវាកម្ម​ធនាគារ​ដែលមាន​ភាពរលូន និង​ពុំ​មាន​ភាពស្មុគស្មាញ​សម្រាប់​អតិថិជន​របស់​ខ្លួន​។​

​សាខា​ដំបូង​របស់​ធនាគារ PPCBank បាន​បើក​ដំណើរការ នៅតាម​បណ្ដោយ​មហាវិថី​នរោត្តម ព្រះមុនីវង្ស ក្នុង​តំបន់​បឹងត្របែក​។ សាខា​ដំបូង​នេះ ត្រូវបាន​ប្រើប្រាស់​ធ្វើ​ជា​ទីស្នាក់ការ​កណ្ដាល អស់​រយៈពេល​ជា​យូរ​មក​ហើយ ដូចនេះ​វា​ពុំ​មាន​អ្វី​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​ចំពោះ​សាខា​បឹងត្របែក ក្នុងការ​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​ណែនាំ​នូវ​លក្ខណៈ​ពិសេស នៃ​គំរូ​អាជីវកម្ម​ថ្មី​របស់​ធនាគារ PPCBank ដល់​អតិថិជន​របស់​ខ្លួន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្ដល់​ភាពងាយស្រួល ក្នុង​ការប្រើប្រាស់​សេវាកម្ម​ធនាគារ ដល់​អតិថិជន​របស់​ខ្លួន​។​

​នេះ​គឺជា​លើកដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធនាគារ PPCBank បាន​សហការ​ជាមួយ “Socials – Coffee & Humanity” ដើម្បី​ណែនាំ​គោល​គំនិត នៃ​សាខា​ធនាគារ ដែល​មាន​ហាង​កាហ្វេ​បើក​ដំណើរការ​នៅ​ខាងក្នុង​។ អតិថិជន គឺ​ពិតជា​មាន​ភាព​ធុញ​ទ្រាន់ ក្នុង​ការរង់ចាំ ដើម្បី​ទទួលបាន​ការផ្ដល់សេវា​កម្ម​នៅឯ​បញ្ជរ ប៉ុន្តែ​ប្រសិនបើ​ពួក​គាត់​អាច​ពិសា​ភេសជ្ជៈ និង​អាហារសម្រន់ ដោយ​មិន​ចាំបាច់​ចាកចេញ​ពី​ធនាគារ ខណៈពេល​កំពុង​រង់ចាំ នោះ​នឹង​ធ្វើ​ឲ្យ​ការចំណាយ​ពេល​រងចាំ របស់​ពួកគាត់​មានតម្លៃ​។ ហាង​កាហ្វេ​នេះ បាន​ដំណើរការ​អស់​រយៈពេល ៦​ខែ​មក​ហើយ នៅ​សាខា​បឹងត្របែក ដែល​បាន​បង្ហាញ​ពី​ភាព​ជា​ដៃគូ​មួយ ដែល​អាច​សម្រេច​ទៅ​បាន និង​មាន​និរន្តរភាព ហើយ​នៅ​សាខា​មួយទៀត​របស់​ធនាគារ PPCBank ផ្សារ​អូ​ឬ​ស្សី ក៏​ទើបតែ​បើក​ដំណើរការ​ហាង​កាហ្វេ “Social Coffee” កាលពី​សបា្ដហ៍​មុន​នេះ​ផងដែរ​។ វា​មិន​ត្រឹមតែ​ធ្វើឲ្យ​អតិថិជន​ចាស់​ពេញចិត្ត​ប៉ុណ្ណោះទេ តែ​ក៏​ទាក់ទាញ​អតិថិជន​ថ្មី​ដែល​ឲ្យ​ចាប់អារម្មណ៍​ទីតាំង​ធនាគារ​ដ៏​ទំនើប​មួយ​នេះ​ផងដែរ​។​

“​ខណៈពេលដែល អតិថិជន​អាច​ពិសា​កាហ្វេ ឬ​អាហារសម្រន់ មាន​លក់​នៅ​ក្នុង​ធនាគារ ដែល​យើង​ស្ដាប់ទៅ វា​ដូចជា​ល្អ​ម្យ៉ាង​ដែរ​ហើយ​នោះ តែ​ធនាគារ PPCBank ចង់​ធ្វើឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​នេះ​ទៅទៀត ក្នុង​ការផ្ដល់ជូន​ដល់​អតិថិជន​”
​លោក Shin Chang Moo អគ្គនាយក​ធនាគារ PPCBank បាន​មានប្រសាសន៍ និង​បន្ថែមទៀតថា “​ចំណុច​នេះ​ហើយ ដែល​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ថ្មី ត្រូវបាន​យកមក​ប្រើប្រាស់ ដើម្បី​ធ្វើ​ជា​ដំណោះស្រាយ​”​។​

“​ខ្ញុំ​សប្បាយរីករាយ​ក្នុង​ការណែនាំ នូវ​សេវាកម្ម Mobile Teller ដែល​ដំណើរការ​នៅលើ Tablet ហើយ​គោលបំណង​របស់​យើង គឺ​ប្រើប្រាស់​វា ដើម្បី​កាត់បន្ថយ​ពេលវេលា​រង់ចាំ សម្រាប់​អតិថិជន​របស់​យើង​។ នៅពេលនេះ អតិថិជន​របស់​ធនា​គារ PPCBank អាច​រីករាយ​ជាមួយនឹង ការទទួល​សេវា​ធនាគារ ដោយ​មិន​ចំ​បាច់​អង្គុយ​រង់ចាំ ដល់​លេខ​រៀង​របស់ខ្លួន​នោះទេ​។ នៅពេលដែល​ពួកគាត់​មក​ដល់​ធនាគា​រ​ភ្លាម បុគ្គលិក​របស់​យើង នឹង​ដើរ​តម្រង់​មករក​ពួកគាត់​ដោយមាន Tablet នៅ​នឹង​ដៃ ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​ជួយ​សម្រួល​ដល់​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​ពួកគាត់​ត្រូវការ ដូចជា​ការបើក​គណនី​ធនាគារ ការ​សួររក​អត្រា​ការប្រាក់ សម្រាប់​ការដាក់​ប្រាក់ ឬ​ប្រាក់​កម្ចី និង​សេវាកម្ម​ជាច្រើន​ទៀត ដែល​ផ្ដល់​ដោយ​ធនាគារ PPCBank”​។​

​នៅ​ធនាគារ PPCBank សាខា​បឹងត្របែក មាន​ការកែលម្អ​ថ្មីៗ​ជាច្រើន​ទៀត ដែល​បាន​ផ្ដល់ជូន​។ នៅ​ទីនោះ គឺ​ជា​ទីកន្លែង​ផ្ដល់​នូវ​ឯកសិទ្ធិ “Gold Club” ដែល​ជា​ការផ្ដល់ជូន​ដល់​អតិថិជន​ប្រភេទ VIP ដើម្បី​មក​ទទួលយក​សេវាកម្ម​ធនាគារ ក្នុង​បន្ទប់​ពិសេស ដែល​ត្រូវបាន​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​យ៉ាង​ល្អ​ស្អាត និង​មាន​ផា​សុកភាព​។​

​ម្យ៉ាងវិញទៀត នៅ​សាខា​បឹងត្របែក មាន​លក្ខណៈ​ពិសេស​មួយ​ទៀត គឺ “China Desk” ដែល​បង្កើតឡើង​សម្រាប់​បំពេញតម្រូវការ របស់​ជនជាតិ​ចិន ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការស្វែងរក​ឱកាស​អាជីវកម្ម ដែល​មាន​សក្ដានុពល នៅក្នុង​ប្រទេស​កម្ពុជា​។​

“​ការ​ផ្តោត​សំខាន់​ទៅលើ​មនុស្ស​ជា​សំខាន់​តែង​ជា​គោលការណ៍​ចម្បង​របស់​ពួកយើង​ក្នុង​ការបម្រើ​អតិថិជន​។ ពួក​យើង​ជឿជាក់ថា​នរណា​ក៏​ដោយ​តែង​ជ្រើស​យក​កន្លែង​ដែល​ឲ្យ​តម្លៃ និង​ផ្តោត​សំខាន់​ទៅលើ​សុខុមាលភាព​របស់​ពួកគេ​មិន​ថា​ក្នុង​វិស័យ​ធនាគារ​ឬ​វិស័យ​ផ្សេង​ទៀត​ឡើយ​។ ហេតុនេះ ពួក​យើង​នឹង​បន្ត​ខិតខំ​បង្កើន​គុណភាព និង​កែលម្អ​ផលិតផល ព្រម​ជាមួយ​និង​សេវាកម្ម​ទាំង ឡាយ​ដែល​ពួក​យើង​មាន​សម្រាប់​អតិថិជន​ទាំងអស់​”​នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Shin​ទាក់ទង​ទៅនឹង​គំរូ​អាជីវកម្ម​គិតពី “​អតិថិជន​ជា​ស្នូល​” របស់ PPCBank ។​

​ទន្ទឹម​នឹង​នេះ​ផង​ដែរ​មាន​ព័ត៌មាន​ល្អ​សម្រាប់​អតិថិជន ដែល​ចាប់អារម្មណ៍​ទៅ​មើល​សាខា​កែលម្អ​ថ្មី​របស់​ធនាគារ PPCBank​។ ពួ​
​ក​គេ​អាច​រីករាយ​ជា​មួយ​ភេសជ្ជៈ​ដែល​បញ្ចុះតម្លៃ ៥០% នៅឯ​ហាង​កាហ្វេ Social Coffee រហូតដល់​ដំណាច់​ឆ្នាំ​នេះ​! ចាត់ទុក​វា​ជា​កាដូ​ពិសេស​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ពី​ធនាគារ PPCBank​សម្រាប់​រដូវ​កាល​បុណ្យ​ផ្សេងៗ នា​បំណាច់​ឆ្នាំនេះ​៕ ​ដោយ​ ៖​ កូឡាប​

     

×