Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច រំលង​បាន​ពីរ​ថ្ងៃ​

spot_img

​សៀមរាប ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច រំលង​បាន​ពីរ​ថ្ងៃ ហើយ​ត្រូវបាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន នគរបាល​កំពុង ស្នើសុំ​សាលដីកា​ពី​តុលាការ ដើម្បី​ស្វែងរក​ចាប់ខ្លួន​។​

​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​៥​ខែ​ធ្នូ បានឲ្យដឹងថា កាល​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង​១៧ បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ពី ឈ្មោះ ម៉​ហ្កេ​ន ច​ន ភេទ ជនជាតិ អាមេរិក ជា​ជនរងគ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក និង​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក​ទេព ចាន់ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ បើក​ការស៊ើបអង្កេត ឈាន​ការកំណត់​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ និង ធ្វើការ​នាំខ្លួន​ជន​សង្ស័យ​ចំនួន​ម្នាក់ ឈ្មោះ ជុន តុលា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​គ្នាន រស់នៅ​ភូមិ នគរ​ក្រៅ សង្កាត់​គោកចក នាំមក​ធ្វើ​ការ​សាកសួរ​។​

​ក្រោយ​ពី​ការសាកសួរ​ជន​សង្សយ័បាន​សារភាពថា កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧ ស្ថិតនៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក​ក្រុង​/​ខេត្ត សៀមរាប​ខ្លួន បានធ្វើ​សកម្មភាព​លួច ជាមួយ​បក្សពួក​ម្នាក់​ទៀត ឈ្មោះ គឿន ក​យ ភេទ ប្រុស អាយុ ១៨​ឆ្នាំ​(​រត់គេចខ្លួន​បាត់​)​បាន​ឡើង ចូល​ក្នុងផ្ទះ របស់​ជនរងគ្រោះ ឈ្មោះ ម៉​ហ្កេ​ន ច​ន ភេទ ជា​ជនជាតិ អាមេរិក ហើយ​ធ្វើ​សកម្មភាព លួច​បាន​សម្ភារៈ​មួយចំនួន​និង​លុយ យក​មក​ចែក​គ្នា​។​

​យោងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​វត្ថុតាង​ដែល​ដកហូត​បាន ជនសង្ស័យ​ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន នគរបាល​យើង​កំពុង ស្នើសុំ​សាលដីកា​ពី​តុលាការ ដើម្បី​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×