នារីអាយុ ២០ ឆ្នាំម្នាក់ រស់នៅភាគខាងជើងនៃប្រទេសចិន ត្រូវបានផ្តល់រហ្សនាមថា «ម្ចាស់ក្សត្រីនៃសត្វចចក» ។ នាង Zhou Xinyue ត្រូវបានដឹងថា បានកំពុងចិញ្ចឹមសត្វឆ្កែចចកមួយហ្វូងចំនួន ៣៦ ក្បាល នៅក្នុងកសិដ្ឋានរបស់នាងមួយកន្លែង នៅក្នុង Chifeng នៅក្នុងម៉ុងហ្គោលី ។
នៅក្នុងវីដេអូវីកំពុងទទួលការចាប់អារម្មណ៍មួយ Zhou ត្រូវបានគេមើលឃើញថា បានកំពុងផ្តល់ចំណី និងប្រឡែងលេងជាមួយសត្វឆ្កែចចកចំនួន៨ក្បាល ដោយគ្មានបញ្ហាអ្វីនោះទេ ។
និយាយទៅកាន់អ្នកសារព័ត៌មាន Beijing Youth Daily, Zhou បានបញ្ចេញឲ្យដឹងថា នាងបាននិងកំពុងនៅជាមួយសត្វឆ្កែចចកទាំងនោះ ចាប់តាំងពីនៅវ័យកុមារម្លេះ ។ ជាក់ស្តែង ពូរបស់នាងដែលជាអ្នកបង្កាត់ពូជម្នាក់ បានកំពុងចិញ្ចឹមពួកវាចំនួន៤ក្បាលផងដែរ ។
កាសែត South China Morning Post បានដកស្រង់សម្តី Zhou ដោយនិយាយថា៖ «ខ្ញុំចូលចិត្តឆ្កែ ចាប់តាំងនៅពេលខ្ញុំនៅតូចម្លេះ ។ គ្រួសារខ្ញុំបានចិញ្ចឹមឆ្កែពីរបីក្បាល ហើយនៅពេលខ្ញុំទៅលេងពូខ្ញុំ ហើយបានឃើញឆ្កែចចកទាំងនោះ ខ្ញុំមានអារម្មណ៍ចូលចិត្តប្រាស្រ័យជាមួយពួកវាខ្លាំងណាស់» ។
ដូចនឹងមនុស្សភាគច្រើនផងដែរ ដំបូង Zhou ក៏មានការភ័យខ្លាចយ៉ាងខ្លាំង នៅពេលនាងបានជួបពួកវា ។ ប៉ុន្តែ ដោយមានការណែនាំពីពូករបស់នាង ចុងក្រោយ នាងក៏បានរៀនចងខ្សែចិញ្ចឹមពួកវា ។
នាងបានរំឭកឲ្យដឹងទៀតថា៖ «ខ្ញុំខ្លាចពួកគេ ហើយពួកគេក៏ខ្លាចខ្ញុំដែរ ។ ប៉ុន្តែ ខ្ញុំបានគំរាមពួកវាដោយការប្រុងប្រយ័ត្នជានិច្ច, សង្កេតសង្កេតមើលពួកគេយ៉ាងជិតស្និទ្ធ ហើយចំណាយពេលជាមួយពួកគេស្ទើរតែរៀងរាល់ថ្ងៃ»។
Zhou បានចាប់ផ្តើមចិញ្ចឹមសត្វឆ្កែចចកទាំងនោះដោយខ្លួនឯង នៅអាយុ ១៦ ឆ្នាំ ក្រោយទើបតែបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ។ នាងក៏មានគម្រោងធ្វើរឿងនេះតទៅទៀត នៅថ្ងៃអនាគត ។
បច្ចុប្បន្ននេះ Zhou បានកំពុងទទួលរ៉ាប់រងផ្តល់ចំណីដល់សត្វចិញ្ចឹមដ៏មិនធម្មតានេះរបស់នាង ជាមួយសាច់សរុប ១០ គីឡូក្រាម ក្នុងមួយថ្ងៃៗ ដែលក្នុងនោះរួមាន មាន់ និងចៀម ផងដែរ ។
សម្រាប់ការងាររបស់នាងៗ ទទួលបានសំណងប្រចាំខែចំនួន 2.800 យន់ (410$) ៕ ដោយ៖ ចន្ទី (ប្រភព៖ nextshark)
Queen of wolves! This girl in North China’s Inner Mongolia raises 36 wolves by herself. pic.twitter.com/VxQ8INZURM
— China Daily (@ChinaDaily) December 2, 2018