Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាការៈ​ទាំងនេះ ជា​សញ្ញា​បញ្ជាក់​ថា​ថ្លើម​អ្នក​កំពុង​ខូច​ហើយ​

​ថ្លើម​មាន​សារៈសំខាន់​ណាស់​សម្រាប់​មុខងារ​ជាច្រើន​ក្នុង​ខ្លួន ហើយ​បើ​វា​មាន​បញ្ហា សុខភាព​របស់​យើង​ក៏​មិន​ល្អ​ទៅតាម​នឹង​ដែរ​។​

​កាលណា​ថ្លើម​កំពុង​មាន​បញ្ហា វា​អាច​ផ្តល់​សញ្ញា​មួយ​ចំនួន​ដល់​រាងកាយ​។ ខាងក្រោម​នេះ​គឺជា​អាការៈ​ដំបូង​គេ​បំផុត ដែល​បញ្ជាក់ថា ថ្លើម​របស់​អ្នក​កំពុងតែ​វិវឌ្ឈន៍​ទៅរក​ភាពខូ​ច​ខាត​ហើយ ​៖

– ឈឺ​ក្នុង​ក្រពះ​

– ខ្សោយ និង​អស់កម្លាំង​ពី​ក្នុង​ខ្លួន​

– មិន​ឃ្លាន​អាហារ​

– ការរំលាយ​អាហារ​មិនបាន​ល្អ​

– ទឹកនោម​ប្រែ​ពណ៌​

– លាមក​ប្រែ​ពណ៌​

– ស្បែក និង​ភ្នែក​ទៅ​ជា​លឿង​

– ហើម​ពោះ ឬ​កើត​ទាច​ទឹក​

– ហើម​កែងជើង និង​ប្រអប់ជើង​

– រមាស់​ស្បែក​កាន់តែខ្លាំង​

– ឈឺ​ក្នុង​ពោះ​

– ទល់​លាមក រាក​រូស និង​ហូរឈាម​ក្នុង​ពោះវៀន​៕ សុភ័ក្ត្រ​

​ប្រភព​៖ healthylivinghouse​

×