ខេត្តព្រះសីហនុ៖ សាខាពន្ធដារខេត្តព្រះសីហនុ បានរៀបចំធ្វើសិក្ខាសាលា ដើម្បីផ្សព្វផ្សាយអំពីបច្ចុប្បន្នភាព នៃបទបញ្ញត្តិថ្មីស្តីពីពន្ធដារ និងវិធាន នីតិវិធីសម្រាប់បែងចែកចំណូល ចំណាយក្នុងចំណោមផ្នែក ឬបុគ្គលទាក់ទិននានា។
សិក្ខាសាលានេះ រៀបចំកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ និងចូលរួមជាអធិបតីដោយ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក សន សុីផលប្រធានសាខាពន្ធដារខេត្តព្រះសីហនុ។
មន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ បានឱ្យដឹងថា ការរៀបចំសិក្ខាសាលាដូចនេះ វាមិនមែនជាលើកទី១នោះទេនាខេត្តព្រះសីហនុ។ ហើយថាការរៀបចំសិក្ខាសាលាជាបន្តបន្ទាប់មកនេះ មន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ បញ្ជាក់ថា ធ្វើឡើងដើម្បីលើកកម្ពស់ ប្រសិទ្ធិភាព និងការស្វែងរកប្រមូលប្រាក់ពន្ធបង់ ចូលថវិកាជាតិឱ្យបានច្រើនថែមទៀតនាបណ្តាឆ្នាំខាងមុខៗ៕ ដោយ៖ ដែន សីមា