ឆ្នាំជូត ៖ ការងារ អំណោយផលល្អបំផុត ទោះបីមានសម្ពាធច្រើន តែគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ ថ្ងៃនេះរកស៊ីផ្លូវឆ្ងាយ នឹងមានលាភ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ សម្រាចបានជោគជ័យក្នុងគ្រប់ភារកិច្ច ។ លុយកាក់ មានអ្នកជួយជ្រោមជ្រែងអំពីលុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះសមស្របសម្រាប់ការសារភាពស្នេហ៍ ។
ឆ្នាំខាល ៖ ការងារ កិច្ចការគ្រប់យ៉ាងរបស់អ្នកមិនបានដូចបំណង តែដោយសារនៅមានអ្នកជួយយកអាសា ហេតុនេះរាល់បញ្ហាក៏អាចដោះស្រាយបាន ។ លុយកាក់ មិនស្ថិរភាព មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោ សញ្ចេតនា មានឱកាសរកឃើញគូជីវិត ។
ឆ្នាំថោះ ៖ ការងារ រីកចម្រើនខ្លាំង ទទួលបានទិន្នផលខ្ពស់ ។ លុយកាក់ គួរស្វែងយល់យោបល់គ្រប់គ្នាមុនពេលចង់បោះទុនរកស៊ី ។ ឬពង្រីកជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ អ្នកនៅលីវមានឱកាសបានជួបគូព្រេង ។
ឆ្នាំរោង ៖ ការងារ ធម្មតា ពុំមានបញ្ហាអ្វីគួរឲ្យបារម្ភ ។ លុយកាក់ កើតមានខ្ទង់ចំណាយពាក់ព័ន្ធដល់បញ្ហាសុខភាពមនុស្សក្នុងគ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះមិនត្រូវបង្កើតសម្ពាធថែមឲ្យគូស្នេហ៍ ។
ឆ្នាំម្សាញ់ ៖ ការងារ រឿងផ្ទាល់ខ្លួនឥទ្ធិពលច្រើនដល់ការងារ ។ លុយកាក់ មិនស្ថិរភាព ចំណូលធ្លាក់ចុះ ។ មនោសញ្ចេតនា មិនត្រូវទាមទារខ្ពស់ពេកក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំមមី ៖ ការងារ រលូនល្អ ត្រូវបានថ្នាក់លើសរសើរវាយតម្លៃខ្ពស់ ។ លុយកាក់ មិនត្រូវរឹងរូស គួរស្តាប់យោបល់គ្រប់គ្នាក្នុងការគ្រប់គ្រងលុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម ។
ឆ្នាំមមែ ៖ ការងារ ដំណើរការជាប្រក្រតី ពុំមានឧបសគ្គ ឬការលំបាកណាមួយរាំងស្ទះ ។ លុយកាក់ មានខ្ទង់ចំណាយច្រើនពាក់ព័ន្ធលំបាកណាមួយរាំងស្ទះ ។ លុយកាក់ មានខ្ទង់ចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាពខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃនេះមិនសមស្របសម្រាប់ការចែកផ្លូវគ្នា ឬសារភាពស្នេហ៍ ។
ឆ្នាំវក ៖ ការងារ ជួបឧសគ្គច្រើន ត្រូវស្តាប់យោបល់អ្នកជុំវិញដើម្បីដោះស្រាយបញ្ហា ។ លុយកាក់ ត្រូវថ្លឹងថ្លែងឲ្យល្អិតល្អន់មុនពេលសម្រេចទិញរបស់អ្វីមួយ ។ មនោសញ្ចេតនា ត្រូវចេះអត់ឱន អធ្យាស្រ័យឲ្យគ្នា ។
ឆ្នាំរកា ៖ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅតាមផែនការពុំមានអ្វីមករាំងស្ទះ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា ពុំមានអ្វីលេចធ្លោ ។ មនោសញ្ចេតនា គួរបង្កើតភាពសប្បាយភ្ញាក់ផ្អើលសម្រាប់មនុស្សជាទីស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ មានអ្នកជួយយកអាសាហេតុនេះ ទៅជួបឧសគ្គក៏នៅតែអាចដោះស្រាយបាន ។ លុយកាក់ ជាថ្ងៃអាក្រក់ មិនគួរបញ្ចេញប្រាក់រកស៊ី ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំកុរ ៖ ការងារ មានភាពងាយស្រួល សម្រេចបានស្នាដៃធំៗច្រើន លុយកាក់ ថ្ងៃនេះសមស្របសម្រាប់ការវិនិយោគម្នាក់ឯង ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់គូស្នេហ៍ ៕