សៀមរាប៖ នគរបាលខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបករណីចែកចាយរូបភាព និងសម្ភារៈអាសអាភាស នៃកុមារ តាមប្រព័ន្ធអ៊ីនធើណិត នៅក្នុងទីតាំងចំនួន ៣ទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនជនជាតិចិន៩នាក់។
បើតាមស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ-សង្កាត់ ស្លក្រាម ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ដោយទីតាំង ៖
ទីតាំងទី១-ផ្ទះលេខ E២១ បុរីអាក់ខេត ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ដោយឃាត់ខ្លួនមនុស្ស១នាក់ រួមនឹងវត្ថុតាងមួយចំនួន។ ២-ផ្ទះវីឡាជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស ៥នាក់ រួមនឹងវត្ថុតាងមួយចំនួន។ ៣-បន្ទប់លេខ៣០៥ ផ្ទះសំណាក់មហាមាន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស៣នាក់ រួមនឹងវត្ថុតាងមួយចំនួន។
ជនសង្ស័យទាំង៩នាក់រួមមាន៖
១-PAN ZHIFU ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G៤៣៦៧១៥៧៣ ទិដ្ឋាការប្រភេទទេសចរណ៍។
២-HUANG XINFA ភេទប្រុស កើតឆ្នាំ១៩៩៥ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE១៦២៤៨០១ ទិដ្ឋាការប្រភេទទេសចរណ៍។
៣-HUANG FULONG ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC៧៤០១១៥០ ទិដ្ឋាការប្រភេទEB។
៤-WEI JIBO ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២៦២២៩៨៧ ទិដ្ឋាការប្រភេទទេសចរណ៍។
៥-GU SHENGFENG ភេទប្រុស កើតឆ្នាំ១៩៩៨ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២០២៩២០៥ ទិដ្ឋាការប្រភេទទេសចរណ៍។
៦-LI WEIMING ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE២០២៩២០៦ ទិដ្ឋាការប្រភេទទេសចរណ៍។
៧-PAN XIADONG ភេទ ប្រុស កើតឆ្នាំ ១៩៨៧ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC២៣០៣៦២១ ទិដ្ឋាការប្រភេទទេសចរណ៍។
៨-PAN ZONGJI ភេទប្រុស កើតឆ្នាំ១៩៨២ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខED១៦៦៧២០៥ ទិដ្ឋាការប្រភេទEI។
៩-DAI GUANGQIANG ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE៦៣៦៩៥៨៤ ទិដ្ឋាការប្រភេទ EI។
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ ត្រូវបានលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖បញ្ញាស័ក្តិ