កោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១:២០ នាទីរសៀល មានករណី គ្រោះថ្នាក់ចរាណ៍កើតឡើង ១លើក បង្កដោយរថយន្តដឹកអ្នកដំណើរប្រភេទទេសចរណ៍ ក្រុមហ៊ុនទ្រូម៉ានី ក្រឡាប់ធ្លាក់ផ្លូវ នៅចំណុច ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។
រថយន្ត ទេសចរណ៍ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3C-6354 មានទិសដៅ ភ្នំពេញ-កោះកុង របស់ ក្រុមហ៊ុនទ្រូម៉ានី អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ក្នុងនោះមានអ្នករួមដំណើរចំនួន ៤៤នាក់ រងរបួស ៥នាក់ រងរបួសធ្ងន់ ២នាក់ ស្រី ១ នាក់។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកម្លាំងអន្តរាគមន៍ខេត្ត ចុះជួយសង្គ្រោះអ្នករងបួស ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកោះកុង។
មូលហេតុបណ្តាលមកពី បើកបរក្នុងស្ថានភាពល្បឿនលឿន ហើយចុះចំណោទដាច់ខ្សែហ្វាំង បុកទៅនឹងរនាំង ការពារផ្លូវ បណ្តាល ឲ្យ ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ ៕ ដោយ ៖ កូឡាប