កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ធ្នូនេះបានឲ្យដឹងថា ប៉ូវស្រាបណ្តូលពេជ្រនឹកចង់មកចាប់ជនរងគ្រោះរំលោភ ហើយច្របាច់កសម្លាប់ នៅថ្ងៃទី១០ធ្នូ២០១៨ ជនល្មើសឈ្មោះ យុក រ៉ាត់ ភេទប្រុសអាយុ៣៣ឆ្នាំ ត្រូវបានបញ្ជូនទៅ
អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ។
ករណីឃាតកម្មមួយកើតឡើង ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងបានធ្វើសកម្មភាពឡើងចាប់រំលោភបានសម្រេច ទៅលើស្រ្តីពិការគ ថ្លង់ ហើយសម្លាប់យកសពដេកឱប បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិក្រាំងឈើនាង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះជាមនុស្សកំព្រាគ្មានឪពុកម្តាយហើយ រស់នៅម្នាក់ឯង ជីភាពខ្វះខាត មិនតែប៉ុណ្ណោះ ជាមនុស្សពិការ គរ ថ្លង់ និយាយមិនកើតស្ដាប់ មិនឮ ។
ជនសង្ស័យឈ្មោះ យ៉ុក សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃអន្ទាវ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកស្រ្តីរងគ្រោះ យ៉ា សាវរី ហៅតី អាយុ៣៣ឆ្នាំ ជាមនុស្សពិការ គ ថ្លង់ រស់នៅភូមិ ឃុំខាងលើ ។
ខណៈដែលជនរងគ្រោះ កំពុងតែនៅផ្ទះម្នាក់ឯង ត្រូវបានជនសង្ស័យ ជាអ្នកស្រុកភូមិ ជាមួយគ្នា លបលួចឡើងទៅលើផ្ទះធ្វើសកម្មភាពចាប់រំលោភ ហើយសម្លាប់ជនរងគ្រោះចោល យ៉ាងព្រៃផ្សៃ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋក្នុងភូមិ ជនសង្ស័យគេចទៅណាមិនរួច សង្ងំនៅលើផ្ទះ យកសាកសពដេកឱប រហូតដល់កម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់បានភ្លាមៗ តែម្តង នាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុក ។
បើតាមនគរបាលមូលដ្ឋានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ពិតជាបានរំលោភសម្លាប់ជនរងគ្រោះប្រាកដមែន ដោយសារខ្លួនផឹកស្រាស្រវឹង៕ ដោយ ៖ បញ្ញាស័ក្តិ