Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជនចំនួន ៤៤៥ រូប បាន​មក​ធ្វើ​ការ​ប្រ​ឡង​ចូល​បម្រើ​ការ​ងារ​ក្នុង​ក្រប​ខ័ណ្ឌ​មន្ត្រី​ន​គរ​បាល​ខេត្ត​តាកែវ

តាកែវ ៖ ក្នុងថ្ងៃប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាល ថ្ងៃទី១០ខែធ្នូ ២០១៨នេះ មានបេក្ខជន ប្ខេនារី ចំនួន ៤៤៥ រូប បានចូលមកប្រឡង នៅមណ្ឌលវិទ្យាល័យជាស៊ីម ឋិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ខណៈដែរស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវការរើសមន្ត្រីនគរបាលបំពេញបន្ថែម ចំនួន ៨០រូបតែប៉ុណ្ណោះ ។ ក្នុងការប្រឡងខាងលើនេះដែរ គឺធ្វើឡើង​ដោយមាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់ គឺតម្រូវអោយបេក្ខជន មានតែប៊ិច និងកាតសម្គាល់ជាមួយនិងការអនុញ្ញាតអោយចូលប្រឡងតែប៉ុណ្ណោះ ដោយ​ឡែករាល់សម្ភារៈផ្សេងៗដូចជា ឯកសារ ទូរស័ទ្ទ គឺមិនអនុញ្ញាតអោយយកចូលឡើយ ដែលយើងអាចនិយាយបានថា គឺមានការតឹងរឹងជាងឆ្នាំទៅមុនៗ ។

ថ្លែងទៅកាន់បេក្ខជនដែលមកចូលរួមប្រឡងនាពេលនោះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និងឯកឧត្តមឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​កាត់​ស្រោម​វិញ្ញាសារដែលដាក់ក្នុងហិបបិទជិតមួយ លោកបានធ្វើការណែនាំអោយក្មួយៗដែលមកប្រឡង​ពិនិត្យ​មើល​រាល់​ការ​សរសេរ​ចម្លើយ នៅលើឯកសាររបស់ខ្លួនអោយបានច្បាស់លាស់ ជៀសវាងមានការខុសឆ្គង ធ្វើអោយយើងបាត់នៅពិន្ទុ ។ ហើយចំពោះ​វិញ្ញាសារវិញ គឺមានលក្ខណៈងាយស្រួលច្រើន ព្រោះសុទ្ធតែសំនួរដែលពាក់ព័ន្ធជាមួយនិងមន្ត្រីនគរបាល ដូច្នេះក្មួយៗភាគច្រើន អាចនិងឆ្លើយបានយ៉ាងស្រួល ។

សូមបញ្ជាក់ផងដែរថា ក្នុងថ្ងៃប្រឡងនេះដែរគឺមានបេក្ខជនមកដាក់ពាក្យសុំប្រឡងចំនួន ៤៤៥រូប ក្នុងមានស្រីចំនួន ១១៦រូប ដោយប្រើប្រាស់នៅបន្ទប់ប្រឡងចំនួន ១៨បន្ទប់ តែក្នុងថ្ងៃប្រឡងមានអវត្តមាន ០៣រូប ដោយហេតុផល មាន១រូប ជូបនឹង​គ្រោះថ្នាក់ចរាចរណ៏បាក់ជើងទាំង ២ ចំណែក២រូបទៀត មិនបានមកប្រឡង ៕ ដោយ ៖ តាកែវ

×