Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បំផុស​ចលនា​មហាជន​គ្រប់​មជ្ឈដ្ឋាន ក្នុង​ស្រទាប់​យុវជន​ឲ្យ​យល់ដឹង និង​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​

​ភ្នំពេញ ​៖ អង្ក​ភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​យុទ្ធនាការ​អភិបាលកិច្ច​ល្អ ជា​គ្រឹះ​នៃ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ក្នុង​គោលបំណង ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ពី​ទិវា​អន្តរជាតិ ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ផលវិបាន​នៃ​អំពើ​ពុករលួយ សំដៅ​បំផុស​ចលនា​មហាជន​គ្រប់​មជ្ឈដ្ឋាន ជាពិសេស ក្នុង​ស្រទាប់​យុវជន​ឲ្យ​យល់ដឹង និង​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​

​បើតាម​សេចក្តីប្រកាស​របស់​អង្ក​ភាព​ប្រឆាំង​អំពើពុករលួយ ក្នុងឱកាស​អបអរសាទ​រ​ទិវា​អន្តរជាតិ ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ៩​ធ្នូ ក្រោម​ប្រធានបទ អភិបាលកិច្ច​ល្អ ជា​គ្រឹះ​នៃ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ។ ក្រុមការងារ​អង្ក​ភាព​ប្រឆាំង​អំពើពុករលួយ ចំនួន​៨​ក្រុម បាន​ចុះ​ផ្សព្វផ្សាយ​អំពី​ទិវា​នេះ ផ្សារ​ភ្ជាប់​នឹង​ការផ្សព្វផ្សាយ អំពី​លិខិត​បទដ្ឋាន​គតិយុត្តិ និង​បេសកកម្ម​ការងារ ពាក់ព័ន្ធ​នឹង​ការប្រឆាំង​អំពើ​ពុករលួយ នៅ​តាម​គោលដៅ​ចំនួន​៣៧ នៅ​រាជធានី​ភ្នំពេញ ខេត្ត​ចំនួន​៨ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កំពង់ចាម កំពត បាត់ដំបង សៀមរាប ក្រចេះ និង​ស្ទឹងត្រែង ចាប់ពី​ផ្តើម​ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​៨​ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​មាន​ការចូលរួម​ពី​សំណាក់​មន្ត្រី រាជការ ប្រជាពលរដ្ឋ​មូលដ្ឋាន គណៈ​គ្រប់គ្រង​សាលា សាកលវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​សរុប​ជាង​១៥.០០០​នាក់​។​

​អង្ក​ភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាសថា យុទ្ធនាការ​នេះ​ធ្វើឡើង ក្នុង​គោលបំណង ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ពី​ទិវា​អន្តរជាតិ ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ផលវិបាន​នៃ​អំពើ​ពុករលួយ សំដៅ​បំផុស​ចលនា​មហាជន​គ្រប់​មជ្ឈដ្ឋាន ជាពិសេស ក្នុង​ស្រទាប់​យុវជន​ឲ្យ​យល់ដឹង និង​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក្នុង​រូបភាព​ផ្សេងៗ ស្រប​តាម​គោលបំណង​មានចែង​ក្នុង​អនុក្រឹត្យ​លេខ​១៥០ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ឆ្នាំ​២០១០ ស្តីពី​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ៩​ធ្នូ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​ ដោយ ​៖ ​កូឡាប​

×