មនុស្សចំនួន ៣នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហារនៅក្នុងទីក្រុង Strasbourg ភាគខាងកើតប្រទេសបារាំង។
ខ្មាន់កាំភ្លើងដែលកងកម្លាងសន្តិសុខស្គាល់អត្ថសញ្ញាណ កំពុងរង់គេចខ្លួន និងកំពុងត្រូវក្រុមប៉ូលីសតាមប្រមាញ់។ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការពារមហាផ្ទៃលោក Christophe Castaner បាននិយាយថា ខ្មាន់កាំភ្លើងនោះបានវាយគ្នាជាមួយនឹងកងកម្លាំងសន្តិសុខចំនួន ២ដង។
ការបាញ់ប្រហារនោះបានកើតឡើងនៅជិតផ្សារណូអ៊ែលមួយ។ ព្រះរាជអាជ្ញាផ្នែកបង្ក្រាបភេរវកម្មបារាំងកំពុងធ្វើការស៊ើបអង្កេត។ក្នុងចំណោមជនរងគ្រោះ មាន ៦នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
បើតាមការបញ្ជាក់របស់ប៉ូលីស ជនសង្ស័យមានអាយុ ២៩ឆ្នាំ និងជាអ្នកកើតនៅក្នុងទីក្រុងកើតហេតុណ៍។ ជនសង្ស័យត្រូវបានកងកម្លាំងសន្តិសុខស្គាល់ថា អាចជាការគំរាមកំហែងភេរវកម្ម៕ សុភ័ក្ត្រ
ប្រភព៖ BBC