ប៉ូលីសបានសម្រេចធ្វើការស៊ើបអង្កេតករណី បុរសអាយុ ២៧ ឆ្នាំម្នាក់ ដែលបានធ្វើអត្តឃាត់ចង.កសម្លាប់ខ្លួន បន្ទាប់ពីឃើញដៃគូជីវិតយូរឆ្នាំរបស់គាត់ ដែលជាម្តាយនៃកូន៣នាក់របស់គាត់ កំពុងនៅជាមួយប្រុសផ្សេង ស្ថិតនៅក្នុងកន្លែងកម្សាន្តមួយនៅក្នុង Kathu កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ។
ប៉ូលីស Phuket បានបញ្ជាក់ករណីចងកនេះកើតឡើងនៅវេលាម៉ោង ៩ ព្រឹក ហើយបានមកដល់កន្លែងកើតហេតុ ដែលជាបន្ទប់ជួលមួយនៅក្នុង Koh Keaw ស្ថិតនៅខាងក្រោយទីកន្លែងដាក់តាំងបង្ហាញរថយន្ត Isuzu ដោយរួមដំណើរជាមួយក្រុមជួយសង្គ្រោះមកពីមូលនិធិ Kusoldharm ដើម្បីស្វែងរកសាកសពឈ្មោះ Damrong Manjit អាយុ ២៧ ឆ្នាំ មកពី Ranong ដែលបានធ្វើអត្តឃាតចង.កដោយខ្សែនីឡង់ ទៅនឹងជញ្ជាំងចង្ក្រានបាយ ។
សមត្ថកិច្ចបានសន្និដ្ឋានថា Damrong បានស្លាប់ក្នុងចន្លោះម៉ោង ២ និង ៨ ព្រឹក ប៉ុន្តែ ក្រុមសង្គ្រោះបានដឹកសាកសពរបស់គាត់ទៅកាន់មន្ទីរពេទ្យ Vachira Phuket ដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យបន្ថែម ៕ ដោយ៖ ឧត្តម