Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ណាស់​! ប៉ា​ម៉ា​ក់លា​កូនទាំងពីរ​រហូត​ហើយ លា​គ្មាន​ថ្ងៃ​បាន​ជួប​មុខ​កូនៗ​ទៀត​ទេ ឱ​កូន​អើយ​កូន​…!!

​នេះ​ជា​រឿង​ដ៏​សង្វេក និង​រន្ធត់​ខ្លោចផ្សា​បំផុត​មួយ ដែល​ប្តី​ប្រពន្ធ​១​គូ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវស្លាប់​ទាំងពីរ បន្ទាប់ពី​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​កៃ​យ៉ា បាន​បើក​បុក​ម៉ូតូ​របស់​ពួកគាត់​ពីក្រោយ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៦ ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អធិរាជ ហ្វេ​ស​បុក យោ ចាន់ធូ បាន​បង្ហោះ​ឲ្យ​ដឹង​ពី​​ហេតុការណ៍​ដ៏​រន្ធត់​នេះ ជាមួយនឹង​សំណេរ​រៀបរាប់​ទាំង​ក្តុកក្តួល​អួងណែន​ដើមក​​ថា​៖

«​ព្រះ​អើយ​ស្លុ​ត់​ចិ​ត្ដ​ណាស់​??​ប៉ារ​ម៉ា​ក់លា​កូន​រហូត​ហើយ​?? ប៉ារ​ម៉ាក់​សុំទោស​ផង​ណា​កូន​ដោយ​មិន​ជួប​មុខ​កូន​មិន​លា​កូន​??​ចាប់ពីពេលនេះ​ទៅ​កូន​ត្រូវ​កំព្រារ​ប៉ា​ម៉ាក់​រហូត​ហើយ​??

​សៀមរាប​៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៦ ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​កៃ​យ៉ា និង​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច ដែល​ជិះ​៣​នាក់​ប្តី​ប្រពន្ធ​និង​កូន បណ្តាល​ឲ្យ​កូន​របួសធ្ងន់ ចំណែក​ប្រពន្ធ​ស្លាប់​បាន​ស្លាប់​នឹង​កន្លែង​ចំណែក​ប្ដី​បាន​ស្លាប់​ក្រោយ​បញ្ជូនទៅ​មន្ទី​ពេទ្យ​?​។ ស្ត្រីជន​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឈឿន សុខសាន្ត អាយុ​២៦​ឆ្នាំ មុខរបរ​លក់​មាន់​អាំង​។​

​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​និង​នាំយក​ម៉ូតូ​និង​រថយន្ត​មក រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕»​ ដោយ៖ ចន្ទី

  

×