Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីស្អាត​ម្នាក់ ស្រវឹង​ជោកជាំ​បើករថយន្ត បុក​គូទ​រថយន្ត​ប្រមូល​សំរាម បណ្តាល​ឲ្យ រងរបួស​ធ្ងន់​​ម្នាក់​

​ភ្នំពេញ​ ៖ ស្ត្រី​ស្រស់​ស្អាត​ម្នាក់​ស្រវឹងស្រា​ជោកជាំ បាន​បើករថយន្ត​ឡង់​គ្រី​ស៊័រ​ស៊េរី​ទំនើប ទៅ​បុក​គូទ​រថយន្ត​ប្រមូល​សំរាម ពីក្រោយ បណ្ដាលឲ្យ​រថយន្ត​បង្ករង​ការខូចខាត​យ៉ាងដំណំ និង​អ្នក​ប្រមូល​សំរាម​ម្នាក់​រងរបួស​ធ្ងន់ នៅ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​១​យប់ ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក Land Cruiser ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV-9595 ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ស្រវឹងស្រា​ជោកជាំ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ លុះ​មកដល់​ចំណុច​ជិត​ស្ថានីយ​ប្រេង​សូ​គី​មិច បុក​គូទ​រថយន្ត​ស៊ិន​ទ្រី ដែល​កំពុង​ឈប់​ប្រមូល​សំរាម ចំហៀង​ខាងស្ដាំ​បណ្ដា​យ​ឲ្យ​បុគ្គលិកស៊ិន​ទ្រី​ម្នាក់ បាន​បោក​ផ្ទប់​ទៅ​នឹង​រថយន្ត​យ​រងរបួស​ធ្ងន់​។ ចំណែក​ឯ​រថយន្ត​បង្ក​វិញ​បាន​ក្រឡាប់​ជាច្រើន​ត្រឡប់​ផ្ងារជើង ផ្ទុះ​ពោង​រង​ការខូចខាត​រថយន្ត​ផ្នែក​ខាងមុខ តែ​សំណាងល្អ​អ្នកបើកបរ​មិន​រងរបួស​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

×