គណនីហ្វេសប៊ុកឈ្មោះ John Paolo Santiago Navea បានបង្ហោះវីដេអូដ៏ខ្លោចចិត្តនេះ និងសរសេររៀបរាប់ដឹងថា ខ្ញុំបានឃើញមេឆ្កែ១ក្បាល កំពុងផឹកទឹកសាប៊ូបោកខោអាវរបស់ខ្ញុំ ។ ដូច្នេះ ខ្ញុំក៏បានផ្តល់ទឹកស្អាតឲ្យវា និងមីឆុង១ចានស៊ីទៀតផង ។ ខណៈខ្ញុំមើលឆ្កែនេះស៊ី ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញសរសៃមីស្រាប់តែធ្លាយចេញមកក្រៅម្តងហើយម្តងទៀត តាមបំពង់.ករបស់វាបែបនេះ ។
ពុទ្ធោ! ពេលខ្ញុំចូលទៅពិនិត្យឲ្យបានដិតដល់ ស្រាប់តែខ្ញុំឃើញមានប្រហោងធំមួយ នៅផ្នែកនៃបំពង់.ករបស់វា ។ ខ្ញុំបានគិតថា មេឆ្កែនេះអាចត្រូវបានគេអារ.ក មិនដឹងថាក្នុងបំណងអ្វីនោះទេ ប៉ុន្តែ វារំដោះខ្លួនចេញទាំងនៅមានជីវិតស្ថិតក្នុងស្ថានភាពដ៏គួរឲ្យអាសូរបែបនេះ ។
សូមបញ្ឈប់ការប្រព្រឹត្តទង្វើដ៏ឃោរឃៅនេះទៀតទៅ ។ សង្ឃឹមថា កូនៗរបស់វានឹងមានសុខភាពល្អទាំងអស់ ហើយវានឹងបន្តមើលថែ ចិញ្ចឹមកូនៗរបស់វាជាមួយភាពកក់ក្តៅ ៕ ដោយ៖ ចន្ទី