ឆ្នាំជូត ៖ ការងារ ពុំកើតមានរឿងអ្វីខុសប្រក្រតី តែក៏គួរប្រយ័ត្នប្រយែង កុំឲ្យកើតមានកំហុសក្នុងការងារ ។ លុយកាក់ ល្អប្រសើរ មានដំណឹងល្អអំពីរឿងលុយកាក់ ។ មនោសញ្ចេតនា សុភមង្គល ។
ឆ្នាំឆ្លូវ ៖ ការងារ គួរសម្របខ្លួនជាមួយអ្នករួមការងារ កុំចង់ចាញ់ឈ្នះនាំឲ្យខូចប្រយោជន៍ ។ លុយកាក់ មិនល្អ ត្រូវកាត់បន្ថយតម្រូវការទិញរបស់ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំខាល ៖ ការងារ ល្អប្រសើរ ត្រូវបានថ្នាក់លើពេញចិត្តសរសើរ ។ លុយកាក់ មានឱកាសបង្កើនថែមចំណូល តែប្រយ័ត្នមានអ្នកព្យាបាទពីក្រោយខ្នង ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនជាងមុនសម្រាប់មនុស្សជាទីស្រឡាញ់ ។
ឆ្នាំថោះ៖ ការងារ អំណោយផលល្អបំផុត គ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងរលូន ។ លុយកាក់ ដោយគ្រាន់តែប្រឹងប្រែងបន្តិចទៀត នោះឱកាសល្អៗនឹងមកដល់ ។ មនោសញ្ចេតនា រីករាយកក់ក្តៅ ។
ឆ្នាំរោង ៖ ការងារ ផ្លូវចិត្តមិនសប្បាយឥទ្ធិពលមិនល្អដល់ការងារ ។ លុយកាក់ ត្រូវចំណាយប្រាក់ច្រើន ខ្ទង់ ប្រយ័ត្នត្រូវគេបោកប្រាស់ ។ មនោសញ្ចេតនា កើតមានទំនាស់នឹងគ្នាយ៉ាងតានតឹង ។
ឆ្នាំម្សាញ់ ៖ ការងារ កើតមានកំហុសឆ្គង ក្នុងការងារ ។ លុយកាក់ ខ្សត់ខ្សោយ មិនត្រូវជឿសម្តីអ្នកដទៃនាំឲ្យខាតបង់ប្រាក់កាស ។ មនោសញ្ចេតនា ត្រូវគោរពសេរីភាពឯកជនរបស់មនុស្សម្នាក់ៗ ។
ឆ្នាំមមី ៖ ការងារ ត្រូវបង្កើតទំនាក់ទំនងល្អក្នុងការងារ ។ លុយកាក់ ចំណាយប្រាក់ច្រើនសម្រាប់ការប្រាស្រ័យទាក់ទង ។ មនោសញ្ចេតនា ផ្អែមល្ហែម ។
ឆ្នាំមមែ ៖ ការងារ រីកចម្រើន រាល់ឧបសគ្គសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ ប្រយ័ត្នក្នុងការខ្ចីបុលប្រាក់កាស ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំវក ៖ ការងារ មិនល្អ គ្រប់យ៉ាងមិនដំណើរការតាមផែនការ ។ លុយកាក់ ត្រូវមានវិធីគ្រប់គ្រងហិរញ្ញវត្ថុឲ្យសមស្រប ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំរកា ៖ ការងារ មានអារម្មណ៍ទាល់ច្រកក្នុងការងារ ។ លុយកាក់ មិនស្ថិរភាព ចំណូលធ្លាក់ចុះ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនដើម្បីរឹតចំណងមនោសញ្ចេតនាឲ្យរឹងមាំ ។
ឆ្នាំចរ ៖ ការងារ ធ្លាក់ចុះ ត្រូវនឹងនរប្រឈមការលំបាក ។ លុយកាក់ ប្រយ័ត្នត្រូវចាញ់បោកគេ ។ មនោសញ្ចេតនា កុំរវល់នឹងការងារពេកដល់ថ្នាក់សោះអង្គើយក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំកុរ ៖ ការងារ មានភាពងាយស្រួលគ្រប់យ៉ាង រាល់ការលំបាកឧបសគ្គសុទ្ធតែអាចដោះស្រាយបាន ។ លុយកាក់ ចម្រុងចម្រើន ។ មនោសញ្ចេតនាពោរពេញដោយភាពសោមនស្សរីករាយ ៕