ព្រៃវែង ៖ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៦:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តមួយគ្រឿងដែលមានបិទស្លាកកងកម្លាំងវិស្វកម្មអគ្គបញ្ជាការ ជាមួយនឹងម៉ូតូឌ្រីមសង់ បណ្តាលឲ្យស្លាប់ ៣នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ស្ថិតនៅភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។
ជនរងគ្រោះជាប្តី មានឈ្មោះ សុខ សារ៉ាយ អាយុ៣៣ឆ្នាំ ប្រពន្ធមានឈ្មោះ សុខ ជាតិ អាយុ២៨ឆ្នាំ និងកូនមានឈ្មោះ សុខ សារ៉ា អាយុ១ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅវាស់វែង និងយកវត្ថុតាងមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកពារាំង ចំនែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖បញ្ញាស័ក្តិ