ជនសង្ស័យ ដែលបានរត់គេចខ្លួន បន្ទាប់ពីធ្វើការបាញ់ប្រហារនៅផ្សារណូអែល ស្ថិតក្នុងទីក្រុង Strasbourg ពេលនេះ ត្រូវបានប៉ូលីសបាញ់សម្លាប់។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រនេះ។
ជនសង្ស័យឈ្មោះ Cherif Chekatt អាយុ ២៩ឆ្នាំ ត្រូវបានប៉ូលីសបាញ់សម្លាប់នៅដងផ្លូវក្នុងទីក្រុងខាងលើ បន្ទាប់ពីជួបប្រទះគ្នា និងបានធ្វើការបាញ់ប្រហារលើប៉ូលីស។
ការវាយប្រហារកាលពីថ្ងៃអង្គារកន្លងទៅនេះ បណ្តាលឲ្យមនុស្សចំនួន ៣នាក់ស្លាប់បាត់បង់ជីវិត និង១២នាក់ផ្សេងទៀតរងរបួស។
ជនសង្ស័យខាងលើធ្លាប់មានបទល្មើសឧក្រិដ្ឋកម្មជាច្រើនដងក្នុងប្រទេសបារាំង និងអាឡឺម៉ង ហើយជននោះបានក្លាយខ្លួនជាក្រុមអ៊ីស្លាម ក្នុងពន្ធធនាគារ។
បន្ទាប់ពីមានការវាយប្រហារកាលពីដើមសប្តាហ៍នេះ មនុស្សចំនួន ៥នាក់ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធ។ ពួកគេទាំងនោះរួមមាន ឪពុកម្តាយ និងបងប្រុស ២នាក់របសខ្មាន់កាំភ្លើង៕ សុភ័ក្ត្រ
ប្រភព៖ BBC