ព្រះសង្ឃឥណ្ឌាមួយអង្គ ដែលធ្វើសមាធិក្នុងព្រៃក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា បានសុគត ដោយសារតែការវាយប្រហារពីសំណាក់ខ្លារខិនមួយក្បាល។
មន្ត្រីឥណ្ឌាបានថ្លែងប្រាប់ភ្នាក់ងារសារពត៌មាន PTI ថា លោកសង្ឃព្រះនាម Rahul Walke បានធ្វើសមាធិនៅក្រោមដើមឈើមួយដើមក្នុងតំបន់ព្រៃ Tadoba ដែលជាតំបន់អភិរក្សសត្វខ្លា។
ព្រះអង្គគឺជាសង្ឃនៅក្នុងវត្ថមួយដែលស្ថិតនៅក្បែរតំបន់ព្រៃនោះ ប៉ុន្តែព្រះអង្គបានធ្វើដំណើរ ចូលព្រៃជ្រៅដើម្បីធ្វើសមាធិ។
មន្ត្រីអភិរក្សធ្លាប់បានធ្វើការព្រមានដល់ព្រះសង្ឃទាំងអស់ថា កុំឲ្យចូលទៅក្នុងព្រៃជ្រៅ។
ក្រោយពេលមានការវាយប្រហារលើព្រះសង្ឃ មន្ត្រីអភិរក្សបាននិយាយថា ពួកគេមិនមានគំរោងចាប់
ខ្លារខិននោះទេ ប៉ុន្តែពួកគេនឹងធ្វើទ្រុង ២ ព្រមទាំងដំឡើងកាមេរ៉ា។
មន្ត្រីរដ្ឋាភិបាលនៃរដ្ឋ Maharashtra បានប្រកាសថា ពួកគេនឹងផ្តល់សំណង់ដល់ក្រុមគ្រួសារព្រះសង្ឃនោះជាទឹកប្រាក់ចំនួន ១,២លានរូពី (១៦.៧៦២ដុល្លាអាមេរិច)។
ព្រះសង្ឃមួយអង្គដែលគង់នៅវត្តក្បែរតំបន់អភិរក្សបានមានសង្ឃដីការប្រាប់ BBC ថា ព្រះអង្គបានឃើញខ្លារខិននោះវាយប្រហារព្រះសង្ឃខាងលើ នៅពេលព្រះអង្គបានធ្វើដំណើរទៅកាន់កន្លែងធ្វើសមាធិរបស់ព្រះសង្ឃរងគ្រោះ ដើម្បីផ្តល់អាហារអោយព្រះអង្គ។
ព្រះសង្ឃដែលឃើញហេតុការណ៍ដដែល ថ្លែងទៀតថា ព្រះអង្គបានរត់ចេញ ដើម្បីទៅអោយគេជួយ ប៉ុន្តែនៅពេលព្រះអង្គនាំគ្នីគ្នាមក ព្រះសង្ឃនោះបានសុគត់បាត់ទៅហើយ៕ សុភ័ក្ត្រ
ប្រភព៖ BBC